សាកលវិទ្យាល័យ អន្តរជាតិ ចូលរួមកម្មវិធីពិព័រណ៍អប់រំលើកទី១ នៅវិទ្យាស្ថានជាតិអប់រំ(NIE)
ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៨នៅវិទ្យាស្ថានជាតិអប់រំ (NIE) មានប្រារព្ធវិធីពិព័រណ៍អប់រំលើកដំបូង រៀបចំឡើងដោយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានការអញ្ជើញចូលរួម ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកសមាជិកានៃអង្គពិធី ភ្ញៀវកិត្តិយស និងប្អូនៗសិស្សានុសិស្សជាច្រើនកុះករ។
គោលបំណងចម្បងនៃកម្មវិធីពិព័រណ៍នេះ គឺដើម្បីផ្សព្វផ្សាយការបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស និងលើកកិត្យានុភាពដល់សមាជិកសមាគមគ្រឹះសា្ថនឧត្តមសិក្សាកម្ពុជាយើងអោយកាន់តែប្រសើរឡើងថែមទៀត។
ក្នុងនោះដែរសម្រាប់ស្តង់របស់សាកលវិទ្យាល័យ អន្តរជាតិ ក៏មានការមមាញឹកក្នុងការផ្តល់នូវព័ត៌មានសិក្សាដ៏មានប្រយោជន៍ជូនដល់ប្អូនៗ និងអ្នកចូលរួមក្នុងកម្មវិធីដែលមានបំណងចង់ស្វែងរកគ្រឹះស្ថានឧត្តមសិក្សាអាចផ្លល់ទំនុកចិត្ត នឹងការជឿជាក់នាពេលអនាគត។