សិក្ខាសាលាស្តីពីដំណាក់កាលនៃការលាងឈាម
ភ្នំពេញ ព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពីដំណាក់កាលនៃការលាងឈាម ដែលមានការអញ្ជើញចូលរួមពីតំណាងមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ លេខាទីពីរនៃស្ថានទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា វេជ្ជបណ្ឌិតជប៉ុន បុគ្គលិក និងនិស្សិតចូលរួមប្រមាណ១៥០នាក់។