សិក្ខាសាលាស្តីពីការងាររបស់ឱសថការីនៅក្នុងឱសថស្ថានវេជ្ជបញ្ជានៅប្រទេសជប៉ុន
ភ្នំពេញ រសៀលថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកម្មវិធីសិក្ខាសាលាស្តីអំពី ការងាររបស់ឱសថការីនៅក្នុងឱសថស្ថានវេជ្ជបញ្ជានៅប្រទេសជប៉ុន ដែលនេះជាលើកទី៣ ហើយដែលក្រុមហ៊ុន អ៊ីម៉ាតុតឹ មេឌីក ប្រចាំក្រុងភ្នំពេញបានប្រារព្ធធ្វើនៅសាកលវិទ្យាល័យ អន្តរជាតិ ដោយមានឱសថការី គឺលោក Yoshida Kotaro ជានាយកក្រុមហ៊ុន អ៊ីម៉ាតុតឹ មេឌីក បានអញ្ជើញធ្វើបទបង្ហាញដោយផ្ទាល់ដល់និសិ្សតនៃសាកលវិទ្យាល័យ អន្តរជាតិ ប្រមាណ១៣០នាក់។
នៅក្នុងខ្លឹមសារនៃបទបង្ហាញរបស់លោក Yoshida Kotaro បានផ្តោតសំខាន់លើការងារទូទៅ ក៏ដូចជាដំណើរការនៃការងាររបស់ឱសថការីដែលកំពុងធ្វើនៅប្រទេសជប៉ុនសព្វថ្ងៃ។ គោលដៅនៃកម្មវិធីសិក្ខាសាលានេះគឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីពីប្រទេសជប៉ុនមកដល់និសិ្សតកម្ពុជា និងដើម្បីជ្រើសរើសនិស្សិតឆ្នើមដែលសិក្សាផ្នែកឱសថសាស្រ្តទៅចុះទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនផងដែរ៕