កម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌា
ភ្នំពេញ ព្រឹកថ្ងៃ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ សាល៥០១ មានកម្មវិធីផ្សព្វផ្សាយព័ត៌មានស្តីអំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដែលមានការអញ្ជើញចូលរួមដោយ លោក Adarsh K Mishra លេខារង នៃស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា លោក គុណ រតនៈ មន្រ្តីផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការអាហារូបករណ៍របស់ស្ថានទូតឥណ្ឌា បណ្ឌិត Anderson Amirthanathan សាស្រ្តាចារ្យជំនួយ និងជាប្រធានផ្នែកអតិសុខុមជីវវិទ្យា នៃសាកលវិទ្យាល័យ អន្តរជាតិ រួមទាំងនិស្សិតប្រមាណ ១៥០នាក់។ ដោយមានកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ អន្តរជាតិ និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបសិក្ខាសាលានេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០១៨ ~ ២០១៩។
សម្រាប់ព័ត៌មានលំអិត និងពាក្យស្នើរសុំអាហារូបករណ៍ សូមចូលទៅកាន់គេហទំព័រ http://www.a2ascholarships.iccr.gov.in/