ឯកឧត្តម បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង បានជួបសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យ វេជ្ជសាស្ត្រចំនួន ០៤ រូប
ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ បានជួបសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យ វេជ្ជសាស្ត្រ ចំនួន ០៤ រូប មុននឹងចេញដំណើរទៅធ្វើកម្មសិក្សារយៈ ពេល ២១ ថ្ងៃនៅមន្ទីរពេទ្យសាកល
វិទ្យាល័យអ៊ុលសាន ប្រទេសកូរ៉េ ខាងត្បួង ចាប់ពីថ្ងៃទី ១-២១ ខែកក្កដា ឆ្នាំ២០១៦៕