ដំណឹងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី
ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី (Universitas Indonesia) សាកលវិទ្យាល័យអន្តរជាតិនឹងធ្វើការជ្រើសរើសនិស្សិតទាំងពីរភេទ ទៅសិក្សានៅសាកលវិទ្យាល័យឥណ្ឌូនេស៊ីលើជំនាញដូចខាងក្រោម៖
១. សំណង់ស៊ីវិល
២. វិទ្យាសាស្ត្រកុំព្យូទ័រ
- រយៈពេលសិក្សាៈ ០១ ឆមាស
- កញ្ចប់អាហារូបករណ៍ៈ ថវិកាទ្រទ្រង់ជីវភាពប្រចាំខែ ៥លានរូពីយ៉ៈ(USD400+)ក្នុង០១ខែ
- លក្ខខណ្ឌជ្រើសរើសៈ
- ត្រូវជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់លើជំនាញខាងលើ នៅសាកលវិទ្យាល័យអន្តរជាតិ
- កាលបរិច្ឆេទទទួលពាក្យសុំៈ ថ្ងៃទី០៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤
- កាលបរិច្ឆេទធ្វើតេស្តនិងសម្ភាសន៍ៈ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២១០៤
- មុខវិជ្ជាប្រឡងតេស្តៈ ភាសាអង់គ្លេស
- រយៈពេលប្រឡងតេស្តៈ ០២ ម៉ោង
- លទ្ធផលតេស្តនិងសម្ភាសន៍ៈ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២១០៤
អាស្រ័យសូមនិស្សិតទាំងពីរភេទដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទំនាក់ទំនងការិយាល័យពត៌មាន ដើម្បីទទួលពាក្យសុំអាហារូបករណ៍តាមកាលកំណត់ដូចខាងលើ។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងលោក ឯក តារារិទ្ធ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ តាមទូរស័ព្ទលេខ ០៨៧៩៨១១១១។
សូមអរគុណ