សេចក្តីជូនដំណឹង ស្តីអំពីការដេញថ្លៃ សេវាហ្វូតូកូពី
សាកលវិទ្យាល័យ អន្តរជាតិ សូមជូនដំណឹងដល់បុគ្គលិក និស្សិត និងសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យ សូមប្រកាសដាក់ដេញថ្លៃនូវ សេវាហ្វូតូកូពី នៅជាន់ទី៣ នៃសាកលវិទ្យាល័យ អន្តរជាតិ។
អាស្រ័យហេតុនេះ សូមបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកដាក់ពាក្យសុំដេញថ្លៃនៅការិយាល័យហិរញ្ញកិច្ច នៃសាកលវិទ្យាល័យ អន្តរជាតិ (បន្ទប់១១៤) ឲ្យបានត្រឹមថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ១៧:00 ល្ងាច។
កាលបរិច្ឆេទដេញថ្លៃ ៖ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ១៦:00 រសៀល នៅបន្ទប់លេខ ៥១០ ជាន់ទី ៥ សាកលវិទ្យាល័យ អន្តរជាតិ។
បញ្ជាក់ ៖ ព័ត៌មានលំអិតសូមទាក់ទងតាមទូរស័ព្ទលេខ ៖ ០១៦ ៨៣៥ ៦៦៦ ឬ ០១៦ ៨៣៧ ៦៦៦។
រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤
ត.ប សាកលវិទ្យាធិការ
ប្រធានការិយាល័យហិរញ្ញកិច្ច
ឈួន ដានី
លក្ខខណ្ឌសម្រាប់អ្នកដាក់ដេញថ្លៃជួលកន្លែងហ្វូតូកូពីជាន់ទី៣
- ទីតាំងមានទំហំ 12 m2 នៅជាន់ទី៣ នៃអគារសាកលវិទ្យាល័យ អន្តរជាតិ
- ការដេញថ្លៃធ្វើជាលក្ខណៈកញ្ចប់
- តម្លៃចាប់ពី ២០០ ដុល្លារសហរដ្ឋអាមេរិកឡើងទៅ
- កិច្ចសន្យាធ្វើឡើងមានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ
- ត្រូវគោរព និងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យ
- ត្រូវកក់ប្រាក់ចំនួន១ខែដំបូង នៅពេលចាប់ផ្តើមចុះកិច្ចសន្យាជាមួយ ស.អ។ ប្រាក់កក់នេះ នឹងទូទាត់ ជូនវិញជាមួយថ្លៃជួល១ខែចុងក្រោយមុនពេលបញ្ចប់កិច្ចសន្យាជួល
- ត្រូវបង់ថ្លៃឈ្នួលរៀងរាល់ដើមខែនីមួយៗ មិនលើសរយៈពេល៧ថ្ងៃនៃសប្តាហ៍ទី១
- ត្រូវទទួលបន្ទុកទៅលើការប្រើប្រាស់ចរន្តអគ្គិសនី
- គ្មានសិទ្ធជួលបន្តឲ្យភាគីដទៃទៀត ដោយពុំមានការអនុញ្ញាតពី ស.អ ឡើយ
- ពុំមានសិទ្ធប្រើប្រាស់ក្នុងគោលបំណងផ្សេង ក្រៅពីថតចម្លងឯកសារឡើយ។