បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ដផ្នែកគីមីចំណីអាហារ អ្នកសិក្សានឹងអាច
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ដផ្នែកគីមីចំណីអាហារ អ្នកសិក្សានឹងអាច៖
1. ពន្យល់ពីសមាសធាតុផ្សំនៃចំណីអាហារ
2. បកស្រាយពីសុវត្ថិភាព និងតម្លៃអាហារូបត្ថមនៃអាហារ
3. យល់ដឹងអំពីQA/QCក្នុងផលិតកម្មអាហារ
4. វិភាគលក្ខណៈរូប ជីវ និងគីមីនៃសមាសជាតិផ្សំរបស់អាហារ
5. កំណត់បញ្ហា និងផ្ដល់ដំណោះស្រាយនានាដែលទាក់ទងទៅនឹងសុវត្ថិភាពចំណី អាហារពីកសិដ្ឋានដល់បរិភោគ
6. វាយតម្លៃប្រព័ន្ធគ្រប់គ្រងសវុត្ថិភាពចំណីអាហារ
7. ស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យាចំណីអាហារ
8. រៀបចំក្រុមការងារស្រាវជ្រាវវិទ្យាសាស្រ្ដ និងធ្វើការជាក្រុមប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
9. បណ្ដុះគំនិតទទួលខុសត្រូវក្នុងការថែទាំ និងរក្សាគ្រឿងបរិក្ខារឧបករណ៍ សម្ភារពិសោធន៍ និងម៉ាស៊ីនវិភាគនានា
10. បន្ស៊ាំខ្លួនទៅនឹងការងារឧស្សាហកម្ម ស្ថាបនអនុវត្ដច្បាប់ ការស្រាវជ្រាវ ឬការត្រួតពិនិត្យគុណភាព និង សហគ្រិនភាព
11. ប្រើប្រាស់ ICT & កម្មវិធីវិភាគទិន្នន័យស្រាវជ្រាវសុវត្ថិភាពចំណីអាហារ
12. ផ្ដល់ និងទទួលព័ត៌មានពីហានិភ័យនៃសុវត្ថិភាពចំណីអាហារពីកសិដ្ឋានដល់បរិភោគ
13. ប្រើប្រាស់សម្ភារៈ និងឧបករណ៍ពិសោធន៍គុណភាព និងសុវត្ថិភាពចំណីអាហារបានត្រឹមត្រូវ