ពិធីជូបសំណះសំណាល និងអបអរសាទរនិស្សិត ១៤រូប ដែលត្រៀមនឹងចុះកម្មសិក្សានៅក្រៅប្រទេស
(សអ.ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ បានជួបសំណេះសំណាលជាមួយនិស្សិតចំនួន ១៤រូប ដែលក្នុងនោះមាននិស្សិត ១០រូប នឹងចុះធ្វើកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន ប្រទេសថៃនាថ្ងៃទី០៦ ឧសភា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ និងនិស្សិត ០៤រូប ផ្សេងទៀត នឹងត្រៀមចុះកម្មសិក្សានៅសាកលវិទ្យាល័យ ម៉ាហ៊ីឌុល ប្រទេសថៃនាថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងកិច្ចសំណេះសំណាលដ៏ស្និទ្ធស្នាលជាមួយក្រុមនិស្សិត ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម បាន ធ្វើការកោតសរសើរដល់ក្រុមនិស្សិតដែលបានខិតខំប្រឹងប្រែងកន្លងមក និងបានណែនាំបន្ថែមទៅលើការចុះធ្វើកម្មសិក្សានៅក្រៅប្រទេសនានា ក៏ដូចជាបានចូលរួមប្រជុំចែករំលែកនូវបទពិសោធន៍យ៉ាងច្រើនដល់និស្សិតទាំង ១៤រូបដែលត្រៀមចុះកម្មសិក្សានាពេលខាងមុខនេះ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើ និងជូនពរដល់និសិ្សតទាំងទាំង ១៤រូប ត្រូវខិតខំរៀនសូត្រ និងពាំនាំយកនូវ ចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងនាំយកលទ្ធផលល្អៗ ដើម្បីជាជំនួយដល់ការអភិវឌ្ឍន៍សង្គមជាតិមាតុភូមិយើងក្រោយពីការបញ្ចប់កម្មសិក្សានេះផងដែរ។
សម្រាប់និស្សិតមានបំណងចង់ចូលរួមកម្មវិធីផ្លាស់ប្តូរ ឬបន្តការសិក្សានៅបរទេសសូមអញ្ជើញមកសួរព័ត៏មានលំអិតនៅការិយាល័យកិច្ចការទំនាក់ទំនង បន្ទប់លេខ ១១៦ អគារ NTV រៀងរាល់ម៉ោងធ្វើការ
? Tel: 023 881 623 / 011 208 981 / 081 777 311
? E-mail: [email protected] / [email protected]
? Website: www.iu.edu.kh