សិក្ខាសាលាស្តីពីការប្រកាសឲ្យប្រើប្រាស់សេចក្តីណែនាំក្នុងការរៀបចំនិក្ខេបបទរបស់សាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការប្រកាសឲ្យប្រើប្រាស់សេចក្តីណែនាំក្នុងការរៀបចំនិក្ខេបបទនៅសាកលវិទ្យាល័យ អន្តរជាតិ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងគុណភាព និងសម្ថភាពជូនសាស្រ្តាចារ្យដឹកនាំក្នុងការដឹកនាំនិស្សិតធ្វើនិក្ខេបបទ ជំរុញសាស្ត្រាចារ្យដឹកនាំ អោយជួយពង្រឹង និងជំរុញនិស្សិត ក្នុងការរៀបចំនិក្ខេបបទអោយបានទាន់ពេល និងដោះស្រាយនូវរាល់បញ្ហាប្រឈមចំពោះមុខ៕