ពិធីជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតចំនួន០៤នាក់ ដែលបានចូលរួមកម្មវិធីប្រកួតប្រជែង SIMPIC 2019 នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពេទ្យសិរីរាជ សាកលវិទ្យាល័យ ម៉ាហ៊ិឌុល ប្រទេសថៃ
(សអ.ភ្នំពេញ) នៅព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ បានជួបសំណេះសំណាល ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតចំនួន០៤នាក់ ដែលនឹងត្រូវចូលរួមកម្មវិធីប្រកួតប្រជែង SIMPIC 2019 នាថ្ងៃទី១៥-១៨ ខែមីនា ឆ្នាំ២០១៩ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពេទ្យសិរីរាជ សាកលវិទ្យាល័យ ម៉ាហ៊ិឌុល ប្រទេសថៃ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តចំពោះនិស្សិតទាំង០៤នាក់ឲ្យខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីទទួលបានជោគជ័យនិងដកស្រង់បទពិសោធន៍ តាមរយៈកម្មវិធីប្រកួតប្រជែង SIMPIC 2019។
នៅទីបញ្ចប់ ឯកឧត្តម បណ្ឌិតសភាចារ្យ ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានជូនពរដល់និស្សិតទាំង០៤នាក់ ទទួលបានសុខភាពល្អ និងមានសុវត្ថិភាព ចំពោះការធ្វើដំណើរទៅកាន់ប្រទេសថៃ និងត្រឡប់មកកាន់មាតុប្រទេសវិញ៕