និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ៤រូប បានបញ្ចប់កម្មសិក្សា នៅប្រទេសថៃ ប្រកបដោយ ជោគជ័យ និងផ្លែផ្កា
និស្សិតិ វេជ្ជសាស្រ្តបួនរូប ដែលបានទៅបំពេញ កម្មសិក្សា នៅក្នុងមន្ទីរពេទ្យផៈយ៉ាថៃ នាទីក្រុងបាងកក កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៤ នោះ បានបញ្ចប់ បេសកកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ និងផ្លែផ្កា ហើយបានត្រឡប់មកកាន់មាតុប្រទេស ដោយសុវត្ថិភាពវិញហើយ កាលពីថ្ងៃសៅរ៍ ទី២២ កន្លងទៅនេះ។
កម្មសិក្សាការីទាំង៤រូបនោះគឺ ក. តាន់ ឥន្ទដ្រាវីណា ក. ឆាយ និមល ក. រស់ វ៉ាន់ធីតា ល. សំលី វណ្ណៈ។ កម្មសិក្សាការី ទាំង៤ត្រូវបានដឹកនាំ ដោយសាស្រ្តាចារ្យ ប្រចាំ មន្ទីរពេទ្យអន្តរជាតិផៈយ៉ាថៃ២រូបគឺ លោកវេជ្ជ. ស៊ុមបាត់ លីឡាស៊ុផាស៊ី ឯកទេសជម្ងឺឆ្លង និងលោកវេជ្ជ. ធួនថូសាផន ស៊ុវ៉ាន់ជុតា ឯកទេសជម្ងឺបេះដូង។
កម្មវិធីនេះ ត្រូវបានធ្វើឡើង តាមរយៈអនុស្សរណៈ យោគយល់គ្នារវាង មន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិសែនសុខ និងមន្ទីរអន្តរជាតិផៈយ៉ាថៃ២ ដែលចុះហត្ថ លេខារួមគ្នា ដោយគណៈគ្រប់គ្រង មន្ទីរពេទ្យទាំងពីរកាលពីឆ្នាំកន្លងទៅ។
សូមជម្រាប ថាក្រៅពីការ ផ្តល់នូវការបណ្តុះបណ្តាល នៅក្នុងថ្នាក់ប្រកបដោយគុណភាព សាកលវិទ្យាល័យវិទ្យាល័យ អន្តរជាតិ បានបន្ថែមការយកចិត្តទុកដាក់ លើការអនុវត្តន៍ ជាក់ស្តែងរបស់និស្សិត តាមរយៈការកម្មសិក្សា តាមបណ្តាស្ថាប័ន និងសហគ្រាស ឧបសម្ព័ន្ធ ក៏ដូចជា ដៃគូទាំងក្នុង និងក្រៅប្រទេស។
នេះមិនមែនជាលើកទី១ ដែលសាកលវិទ្យាល័យ អន្តជាតិ បានបញ្ជូននិស្សិតចុះកម្ម សិក្សា នៅក្រៅប្រទេសនោះ។ មកទល់ឆ្នាំ២០១៤នេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតគ្រប់ជំនាញ ទៅកាន់ប្រទេសជាច្រើនដូចជា៖ ថៃឡង់ដ៍ ម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េ ជប៉ុន ជាដើម ។ល។ ក្នុងគោលបំណង ផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងនូវសមត្ថភាពរបស់និស្សិត។ ហើយនៅដើមឆ្នាំ២០១៥ខាងមុខ សាកលវិទ្យាល័យនឹងបញ្ជូននិស្សិតចំនួន១០រូបបន្ថែមទៀត ទៅសិក្សារយៈពេល១ឆមាស នៅសាកលវិទ្យាល័យឥណ្ឌូណេស៊ីផ្នែកសំណង់ស៊ីវិល និងពត៌មានវិទ្យា ។
ដូច្នេះ និសិ្សតដែលជ្រើសរើសយក សាកលវិទ្យាល័យ អន្តរជាតិ ជាថ្នាលបណ្តុះបណ្តាលនោះ នឹងពិតជា ទទួលបាននូវអនាគតភ្លឺស្វាង និងរុងរឿងជាក់មិនខាន។
[metaslider id=1844]
Students’ Personal Comments
- Tan Indravina: “It was an awesome program I had at Phyathai 2 hospital that I am very grateful for. Such a great hospitality I personally received from the staffs and specialist, great training and was very beneficial as a medical student to experience it. Not only about the knowledge I gain but seeing their hospital and the way they practice encourage me to dream bigger for my country and study even harder to pursue it”
- Ros Vanthyda: “I am very satisfied to be in the elective program at Phyathai 2 hospital. All doctor and staffs in phyathai 2 hospital promoted an environment where I feel belong to and received what was far beyond my expectation.”
- Chhay Nimol: “I feel deep appreciation for the opportunity to be able to attend elective course at Phyathai 2 hospital. They share me their medical knowledge and give me motivation to attempt higher in medical field. It was such a great inspiration that is hard to find.”
- Sam Lyvannak: “I am very glad to be in the elective program at Phyathai 2 hospital. The doctors and other staffs taught us many new things and really take care of us. I really have gained a lot of knowledge, experiences and know how the new medical system updated in your country. This will help me to improve myself a lot.”
ដោយៈ អេរិក