កម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២ ជំនាញ សុរិយោដី និងអភិរក្ស ក្នុងឆ្នាំសិក្សា ២០១៧ ~ ២០១៨
ភ្នំពេញ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ អន្តរជាតិ បានបើកកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២ ជំនាញ សុរិយោដី និងអភិរក្ស ក្នុងឆ្នាំសិក្សា ២០១៧ ~ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀក វណ្ណា អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការ អញ្ចើញចូលរួមពីសំណាក់តំណាងក្រសួង និងស្ថាប័នមួយចំនួនរួមមាន ឯកឧត្តមបណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យ អន្តរជាតិ លោក រាត់ ស៊ិទ្ធ អគ្គនាយករងចំណេះដឹង និងព័ត៌មាន នៃក្រសួងបរិស្ថាន លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា លោក គី សុផល ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជា្រវ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកបណ្ឌិត ផន គង្គា ព្រឹទ្ធបុរសមហាវិទ្យាល័យបច្ចេកទេសវិទ្យា និងវិទ្យាសាស្រ្ត នៃសាកលវិទ្យា អន្តរជាតិ រួមទាំងនិស្សិត និងភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករ។
នៅក្នុងកិច្ចបើកទំព័រនៃកម្មវិធី លោកបណ្ឌិត ផន គង្គា ព្រឹទ្ធបុរសមហាវិទ្យាល័យបច្ចេកទេសវិទ្យា និងវិទ្យាសាស្រ្ត នៃសាកលវិទ្យា អន្តរជាតិ ក៏បានលើកឡើងពីកម្មវិធីសិក្សាជុំវិញថ្នាក់ជំនាញ សុរិយោដី និងអភិរក្ស នៅសាកលវិទ្យាល័យកន្លងថា កម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ សុរិយោដី និងអភិរក្ស ត្រូវបានអនុញ្ញាតបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យ អន្តរជាតិ តាំងពីឆ្នាំ២០០៧ ក្នុងគោលបំណង ផលិត អ្នកជំនាញខាងសុរិយាដី និងអភិរក្សសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍដោយចីរភាព។ ដើម្បីចូលរួមចំណែកជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិវឌ្ឍវិស័យសូរិយាដី និងអភិរក្ស គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនបានរៀបចំកម្មវិធីបណ្តុះបណ្ដាលជំនាញគ្រប់គ្រងដីធ្លី និងរដ្ឋបាលដីធ្លី ក្នុងស្ថាប័នរបស់ខ្លួន។ ជាក់ស្តែង សាកលវិទ្យាល័យ អន្តរជាតិ ក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ សុរិយោដី និងអភិរក្ស ក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាផងដែរ។ បន្ទាប់មកគ្មិនដែលមានវត្តមានក្នុងអង្គរពិធីក៏បានមានមតិសំណះសំណាល និងបង្ហាញពីគុណតម្លៃនៃការសិក្សាជំនាញ សុរិយោដី និងអភិរក្ស នៅសាកលវិទ្យាល័យ អន្តរជាតិ។
ជាចុងបញ្ចប់នៃអង្គរពិធី វាគ្មិនទាំងអស់ក៏បានថតរូបជាអនុស្សាវរីយសិ្ថតក្នុងបរិយាកាសរីករាយនិងស្និតស្នាលក្រៃលែង។