សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញ សំណង់សុីវិល (Civil Engineering) វិស្វកម្មបរិស្ថាន (Enviromental Engineering) និងបច្ចេកវិទ្យាព័ត៌មាន (Information Technology)
សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនអោយបានជ្រាបថា មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យនឹងរៀបចំជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញ សំណង់សុីវិល (Civil Engineering) វិស្វកម្មបរិស្ថាន (Enviromental Engineering) និងបច្ចេកវិទ្យាព័ត៌មាន (Information Technology) សម្រាប់ឆ្នាំសិក្សា ២០១៨~២០១៩ ខាងមុខនេះ។ កម្មវិធីសិក្សានេះដំណើរការជាភាសាខ្មែរ និងភាសាអង់គ្លេស។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។
កាលបរិច្ឆេទចូលរៀន ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨
លក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមាន
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- ចំណេះដឹងភាសាអស់គ្លេស
ទំនាក់ទំនងអាសយដ្ឋាន អាគារលេខ ៨៩-៩៥ ផ្លូវ១០១១-១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៨៨១ ៦២៣ / ០៨៩ ៧៦៨ ១០៦
អាសយដ្ឋានអុីម៉ែល [email protected]
គេហទំព័រ www.stf.iu.edu.kh