លិខិតអបអរសាទរជូនចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកជំទាវ ជាទីគោរព!
ក្នុងឱកាសប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល តាងនាមថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ ខ្ញុំសូមអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះលោកជំទាវ ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដែល ល្ខោនខោល ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភ័ណ្ឌវប្បធម៌អរូបីយ របស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយនៃមនុស្សជាតិ នៅក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនេះ គឺជាមោទនភាព និងជាស្នាដៃថ្មីមួយទៀត របស់លោកជំទាវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមលោកជំទាវ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលនូវការគោរពស្រលាញ់អំពីយើងខ្ញុំ។
រាជធានីភ្នំពេញថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៨
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ
ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូូ