ព្រឹទ្ធបុរស សាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន បានមកទស្សនកិច្ចជាលើកដំបូងមកកាន់មហាវិទ្យាល័យទន្តវទនសាស្រ្ត និងគ្លីនិចធ្មេញ នៃសាកលវិទ្យាល័យ អន្តរជាតិ
ដំណើរទស្សនកិច្ចជាលើកដំបូង មកកាន់មហាវិទ្យាល័យទន្តវទនសាស្រ្ត និងគ្លីនិចធ្មេញ នៃសាកលវិទ្យាល័យអន្តរជាតិ និងកិច្ចពិភាក្សារបស់ព្រឹទ្ធបុរសថ្មីនិងសាស្រ្តាចារ្យ ដែលអញ្ចើញមកពីសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន។ ជំនួបនិងកិច្ចពិភាក្សានេះ នឹងបើកផ្លូវក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក នៃមហាវិទ្យាល័យទាំងពីរ ដើម្បីសិក្សាពីឪកាសនិងលទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការបញ្ចូនសាស្រ្តាចារ្យនិងនិស្សិតទន្តសាស្រ្តពី Hiroshima មក IU និងការបញ្ចូនសាស្រ្តាចារ្យនិងនិស្សិតទន្តសាស្រ្តរបស់ IU ទៅធ្វើទស្សនកិច្ចសិក្សារយះពេលខ្លី ឬការផ្តល់អាហារូបករណ៍សំរាប់ថ្នាក់ក្រោយឧត្តម ទៅសិក្សានៅសាកលវិទ្យាល័យ Hiroshima នៅថ្ងៃអនាគត។