សេចក្តីជូនដំណឹងស្តីពីការរៀបចំកម្មវិធីប្រកួតប្រជែងរបស់ សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ
សេចក្តីជូនដំណឹងសាកលវិទ្យាល័យ អន្តរជាតិមានកិតិ្តយសសូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថាសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ នឹងរៀបចំកម្មវិធីប្រកួតប្រជែងមួយស្ដីពី 1st Khon Kaen University’s International Challenge of Emergency Medicine and Relation Basic Science ( KKU ICEM) 2016 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១-០៤ ខែមេសា ឆ្នាំ២០១៦។ នេះជាកម្មវិធី ដែលមាននិស្សិតចម្រុះជាតិសាសន៍ចូលរួមប្រកួតប្រជែង ក្នុងការបង្ហាញសមត្ថភាពថ្នាក់តំបន់ ដោយផ្ដោតទៅលើ Basic Sciences, Clinical Knowledge and Clinical Skills.
លក្ខខណ្ឌនៃការចូលរួមៈ
• មួយក្រុមត្រូវមានសមាជិក ៤នាក់ និង គ្រូណែនាំ ១នាក់ (Medical Student)
• លិខិតបញ្ជាក់ការសិក្សា និង អត្តសញ្ញាណបណ្ណសិស្ស ថតចម្លង
• តម្លៃក្នងការចុះឈ្មោះចូលរួម ៤០០ $ / ១ក្រុម ដែលបានរួមបញ្ចូលទាំង ថ្លៃសណ្ឋាគារ អាហារ មធ្យោបាយធ្វើដំណើរក្នុងប្រទេសថៃ និងថ្លៃដំណើរកម្សាន្តក្នុងសាកលវិទ្យាល័យ Khon Kaen
សម្គាល់ៈ
– មានបេក្ខភាព ២ ក្រុម នឹងត្រូវបានជ្រើសរើសដើម្បីចូលរួមប្រកួតប្រជែងជា តំណាង IU
ចាប់ទទួលពាក្យតាំងពីថ្ងៃផ្សាយដំណឹងនេះដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥
ព័ត៌មានបន្ថែមសូមទំនាក់ទំនងការិ.ទំនាក់ទំនងអន្តរជាតិទូរស័ព្ទលេខ:០៨៧ ៩៨១ ១១១/០៩៦ ៤៨៩ ៨៨៥០ ឬ Email: [email protected], [email protected]