ពិធីប្រគល់កុំព្យូទ័រចំនួន ៥០គ្រឿងពីសំណាក់អភិបាលខេត្ត Gyeonggi ក្រុង Ansan នៃសាធារណរដ្ឋកូរ៉េជូនដល់សាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកម្មវិធីប្រគល់កុំព្យូទ័រចំនួន៥០គ្រឿងជូនដល់សាកលវិទ្យាល័យ អន្តរជាតិ ដែលមានការឧបត្ថម្ភពីសំណាក់អភិបាលខេត្ត Gyeonggi ក្រុង Ansan នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងអ្នកស្រី Yu Rina ប្រធានក្រុមហ៊ុន GMG នៃសាធារណរដ្ឋកូរ៉េ រួមដំណើរដោយគណៈប្រតិភូនៃខេត្ត Gyeonggi សាធារណរដ្ឋកូរ៉េ រួមទាំងឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ លោក លោកស្រី បុគ្គលិក និងនិសិ្សតយ៉ាងច្រើនកុះករ។
នៅក្នុងអង្គពិធី ឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកស្រី Yu Rina និងគណៈប្រតិភូរួមដំណើរដែលបានផ្តល់នៅកុំព្យូទ័រដល់សាកលវិទ្យាល័យ អន្តរជាតិ ទុកសម្រាប់អោយនិសិ្សតប្រើប្រាស់ និងស្រាវជ្រាវបន្ថែមដើម្បីលើកកំពស់ដល់ការសិក្សានាពេលបច្ចុប្បន្ន និងនាពេលអនាគត។
បន្ទាប់ពីបានសំណេះសំណាលរួចមក ក៏មានកម្មវិធីបំពាក់កន្សែងមិត្តភាពជូនដល់គណៈប្រតិភូនៃខេត្ត Gyeonggi និងមានការថតរូបទុកជាអនុស្សាវរីយជាកិច្ចបញ្ចប់កម្មវិធីស្ថិតនៅក្នុងបរិយាកាសរីករាយនិងស្និតស្នាលក្រៃលែង។