សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បន្តបរិញ្ញាបត្រ ជំនាញគីមីចំណីអាហារនិងជំនាញជីវគីមីសាស្រ្ត
សាកលវិទ្យាល័យ អន្តរជាតិ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារីទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យ អន្តរជាតិ នឹងធ្វើការជ្រើសរើសនិស្សិតចូលរៀនឆ្្នាំទី ២ និងឆ្នាំទី ៣ ថ្នាក់បន្តបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០១៨ – ២០១៩ តាមមុខជំនាញដូចខាងក្រោម៖
*** ជំនាញដែលត្រូវជ្រើសរើសមាន៖
- ថ្នាក់បន្តបរិញ្ញាបត្រជំនាញ គីមីចំនីអាហារ
- ថ្នាក់បន្តបរិញ្ញាបត្រជំនាញ ជីវគីមីសាស្រ្ត
*** លក្ខខណ្ឌនៃការសិក្សា
- បេក្ខជនត្រូវមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សញ្ញាបត្របរិញ្ញាបត្ររង ឬលិខិតបញ្ជាក់ការសិក្សាបញ្ចប់ឆ្នាំទី២ ដែលពាក់ពន្ធនឹងជំនាញដូចជា៖
- មន្ទីពិសោធន៍វិជ្ជសាស្រ្ត
- ជីវវិទ្យា
- បច្ចេកវិទ្យាចំណីអាហារ
- គណិតវិទ្យា
- រូបវិទ្យា
- គីមីវិទ្យា / ទេពកោសលគីមី
- វិស្វកម្មជីវសាស្រ្ត
- កែច្នៃចំណីអាហារ
*** កាលបរិច្ឆេទ កន្លែងទិញ និងទទួលពាក្យចូលរៀន៖
- ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៧ៈ០០ នៅការិយាល័យព័ត៌មាននៃ សាកលវិទ្យាល័យ អន្តរជាតិ ។
*** កាលបរិច្ឆេទចូលរៀន៖
- ចូលរៀនថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៨ សម្រាប់វគ្គ (ច័ន្ទ – សុក្រ)
- ចូលរៀនថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ សម្រាប់វគ្គ (សៅរិ៍ – អាទិត្យ)
*** អាសយដ្ឋានទំនាក់ទំនង
- អគារ ៨៩-៩៥ ផ្លូវលេខ ១៩៨៤ កែង ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ
- ទូរស័ព្ទលេខ៖ ០៨៩ ៧៦៨ ១០៦ / ០៧០ ៨៨៨ ១៧០ / ០១៦ ៤២៣ ៦៦៦ / ០៨៧ ៧៧៧ ៤២៦
- Facebook: IU International University / Website: www.iu.edu.kh