កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានសហការជាមួយវិទ្យាល័យហ៊ុនសែនកោះធំ ខេត្តកណ្តាល រៀបចំកម្មវិធីបោះជំរំវិទ្យាសាស្រ្ដដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់វិទ្យាសាស្ត្រ ចំនួន ៤០ នាក់
កម្មវិធីបោះជំរំវិទ្យាសាស្រ្ដនេះ មានគោលបំណងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ដតាមរយៈការអនុវត្តពិសោធន៍ដោយផ្ទាល់ និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការសិក្សា STEMនៅឧត្តមសិក្សា។ ខាងក្រោមនេះជាសកម្មភាពនៃការអនុវត្តន៍ពិសោធន៍ផ្ទាល់របស់សិស្សានុសិស្ស ដោយមានការណែនាំពី...