សេចក្តីជូនដំណឹងស្តីអំពី ថ្នាក់បន្តបរិញ្ញាបត្រចូលរៀនឆ្នាំទី៣ នៅសាកលវិទ្យាល័យ អន្តរជាតិ ឆ្នាំសិក្សា ២០១៤-២០១៥
ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ នេះ សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសជម្រាបជូនដល់និស្សិតទាំងអស់ជ្រាបថា៖ និស្សិតដែលមានសញ្ញាបត្រ បរិញ្ញាបត្រ បរិញ្ញាបត្ររង ឬមានលទ្ធផលប្រលងជាប់ដោយជោគជ័យបរិញ្ញាប័ត្ររងលើជំនាញណាមួយ អាចបន្តចូលរៀន ឆ្នាំទី៣ ដោយស្វ័យប្រវត្តិ លើជំនាញដូចខាងក្រោម៖
១. អប់រំសុខភាព
២. សុខភាពសហគមន៍
៣. សុខភាពបរិស្ថាន
៤. គ្រប់គ្រងបរិស្ថាន
និស្សិតដែលមានសញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ,ឆ្មប ,វិទ្យុសាស្រ្ត , ព្យាបាលដោយចលនា, វិទ្យាសាស្រ្តសត្វ ,វេជ្ជសាស្រ្តសត្វ មន្ទីរពិសោធន៍ ,ជីវបច្ចេកវិទ្យា, វិទ្យាសាស្រ្តគីមីចំណីអាហារ អាចបន្តចូលរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ជំនាញ អនាម័យ និងអេពីឌឹមីសាស្រ្ត ។ល។
កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៥
ព័ត៌មានលំអិត សូមទំនាក់ទំនងមកការិយាល័យ ព័ត៌មាន និងចុះឈ្មោះ នៃសាកលវិទ្យាល័យ អន្តរជាតិ តាមអាសយដ្ឋានដូចខាងក្រោម៖
អគារ ៨៩-៩៥ ផ្លូវ ១៩៨៤ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទៈ ០២៣ ៨៨ ១៦២៣, ០១៧ ៩២ ៦៩៦៩