សេចក្ដីជូនដំណឹងអំពីការប្រមូលនិក្ខេបបទនិស្សិតថ្នាក់វេជ្ជបណ្ឌិតជំនាន់ទី ៧
ផ្នែកនិក្ខេបបទនៃសាកលវិទ្យាល័យ អន្តរជាតិ សូមជូនដំណឹងដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតជំនាន់ទី ៧ ទាំងអស់ឲ្យបានជ្រាបថា ការប្រមូលសៀវភៅនិក្ខេបបទនឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៤ ជាកំហិត។
អាស្រ័យហេតុនេះ សូមរំឭកដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតជំនាន់ទី ៧ ទាំងអស់ ត្រូវរួសរាន់បំពេញនិក្ខេបបទឲ្យបានតាមកម្មវិធីពិគ្រោះជាមួយសាស្ត្រាចារ្យដឹកនាំ។
ក្នុងករណីនិស្សិតខកខានដោយបំពេញនិក្ខេបបទមិនទាន់ពេលវេលាតាមកាលកំណត់ ឬក៏មិនបានដាក់ពាក្យស្នើសុំធ្វើនិក្ខេបបទតែម្ដង នោះត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រឡងថ្នាក់ជាតិបញ្ចប់ការសិក្សា។