កម្មវិធីសិក្ខាសាលាតម្រង់ទិសការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍
ភ្នំពេញ រយៈពេលពេញមួយថ្ងៃ នៃថ្ងៃ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានរៀបចំកម្មវិធីសិក្ខាសាលាតម្រង់ទិសការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ ដោយមានវត្តមាន ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ និងមានការអញ្ជើញចូលរួមជាវាគ្មិនមានដូចជា ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង លោក ជ្រៃ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពសហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត ស៊ុន សុត ព្រឹទ្ធបុរស នៃមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ សាស្ត្រាចារ្យមហាបរិញ្ញា សៀង ឬទ្ធី លោក គី សុផល ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាល នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិខាកាម ៣៥នាក់៕