His Excellency Prof. Uon Sabo
(1952-2010)
A Man of Vision and Commitment
- Founding President, International University
- Sen Sok International University Hospital
- Bolyno International Group Co. Ltd
International University was founded by His Excellency Prof. Dr. Uon Sabo on November 09, 2002. The University is endorsed by the Subdecree of December 16, 2002 singed by Samdech Akka Moha Sena Padei Dejo Hun Sen, Prime Minister of the Royal Government of Cambodia.
The University offers variety of courses and degrees ranging from certificates to doctoral degrees programs. However, the university is better known among students for its pioneering and unique services as the one and only private health sciences institution in Cambodia. To accommodate the fast-growing number of students, the university has been extending its infrastructures beginning with the foundation of its teaching hospital, Sen Sok International University Hospital in 2009, an out-station satellite campus, Bolyno International University College in Kampong Chhnang province located around 60 km northwest of Phnom Penh in February 2011, and the latest local campus II in April 2011.
Sen Sok International University Hospital is a key access for the university’s health science students to expose themselves to the real world of work from they gain extensive and comprehensive experience which will finally nurture them to become responsible citizen.
ប្រវត្តិនៃការបង្កើត សាកលវិទ្យាល័យ អន្តរជាតិ និងផែនការយុទ្ធសាស្ត្រ
សាស្ត្រាចារ្យ អ៊ួន សាបូ, សាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ, បណ្ឌិត សឿន សម្បត្តិ
នៅក្នុងអណត្តិទី ២ នៃរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ការវិនិយោគពិវិស័យ ឯកជនមានសន្ទុះគួរអោយកត់សម្គាល់ ក្នុងគោលបំណងអភិវឌ្ឍន៍ប្រទេសជាតិ និងចូលរួមកាត់បន្ថយភាពក្រីក្រ ក្នុងនោះក៏មានវិស័យ អប់រំផងដែរ។ នៅឆ្នាំ ២០០២ គ្រឹះស្ថានឧត្តមសិក្សាឯកជនមានការបង្កើតយ៉ាងច្រើន ក្នុងនោះសាកលវិទ្យាល័យ អន្តរជាតិ ក៏បានបង្កើតឡើងនាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០០២ តាមរយៈអនុក្រឹត្យលេខ ១២២ អនក្រ.បក ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត សាបូ អូហ្សាណូ និងបានចូលរួមរៀបចំផ្ទាល់ក្នុងការបង្កើតពីលោក អ៊ួន សាបូ និងលោកស្រី គួច សេងសាលី ដែលជាឪពុក ម្តាយបង្កើត មិត្តរួមជំនាន់ គឺលោកបណ្ឌិត សឿន សម្បត្តិ ដែលបច្ចុប្បន្នជាសាកលវិទ្យាធិការរង និងលោក សេង យ៉ាណា ជំនួយការ វាយកុំព្យូទ័រ។
ក្នុងដំណាក់កាលដំបូង យើងបានប្រើប្រាស់អគារចំនួន ៤ជាន់ នៅទីតាំងទួលគោក (រូបថតទី ១) ជាកន្លែងរដ្ឋបាល និងសិក្សា។ យើងមានរចនាសម្ព័ន្ធអង្គភាព ដូចជា ឧត្តមទីប្រឹក្សា ដែលមានឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន, ឯកឧត្តម លី ប៉ូរ, ឯកឧត្តម កង កេង និងក្រុមប្រឹក្សាវិទ្យាសាស្ត្រ ដែលមានឯកឧត្តម សាស្ត្រចារ្យ វេជ្ជ. សំ សោភាន់, ឯកឧត្តមបណ្ឌិត អ៊ីវ ច័ន, ឯកឧត្តមបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី, លោកបណ្ឌិត ហង់ សុវណ្ណ, លោកបណ្ឌិត កែវ ភក្តី និងមានសាកលវិទ្យាធិការរង ២រូប គឺបណ្ឌិត សឿន សម្បត្តិ និង បណ្ឌិត សាបូ អូហ្សាណូ។ រីឯសាកលវិទ្យាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល គឺ ឯកឧត្តម អ៊ួន សាបូ។
ដោយឡែក ផ្នែកការិយាល័យមានលោក គង់ រដ្ឋា, លោក សួន ច័ន្ទសុភ័ក្រ្ក, កញ្ញា សំ ស៊ីដេត, លោក សុខ សុរីវ៉ាន់, កញ្ញា ម៉ម បរិបូរណ៍ និងលោក សាំង សារ៉ាត។
ពីថ្ងៃចាប់ផ្តើម យើងបានជួបបញ្ហាជាច្រើននោះគឺការវាយប្រហារ និងការមិនគាំទ្រពីមនុស្សមួយក្រុម ដែលបានបង្កការលំបាកដល់ការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យពេទ្យនេះរហូតដល់លមានការប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០០៥ ដែលមានសមាសភាពពីសាកលវិទ្យា អន្តរជាតិ, សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល, ថ្នាក់ដឹកនាំក្រសួង សុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, អ្នកច្បាប់របស់ ទីស្តីការគណៈរដ្ឋមន្ត្រី, អគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា ។ល។ និងបានសម្រេចអោយរៀបចំនូវគណៈកម្មាធិការប្រលងថ្នាក់ជាតិ វិស័យសុខាភិបាល និងអនុក្រឹត្យ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។
ម្យ៉ាងទៀតមនុស្សមួយក្រុមនេះ បានរារាំងមិនអោយសាស្ត្រាចារ្យក្នុងក្រមខណ្ឌរដ្ឋ មកបង្រៀននៅសាកលវិទ្យាល័យ អន្តរជាតិ និងមិនអោយមន្ទីរពេទ្យរដ្ឋទទួលយកនិស្សិតសាកលវិទ្យាល័យ អន្តរជាតិ ចុះធ្វើកម្មសិក្សា។ ដោយកិច្ចអន្តរាគមន៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ២០០៣ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អតីតរដ្ឋលេខាធិការ និងបច្ចុប្បន្នជារដ្ឋមន្ត្រី ក្រសួងសុខាភិបាល សាស្ត្រាចារ្យ ក្នុងក្របខណ្ឌរដ្ឋអាចមក បង្រៀននៅសាកលវិទ្យាល័យ អន្តរជាតិ និងនិស្សិតពេទ្យរបស់សាកលវិទ្យាល័យ អន្តរជាតិ បាននិងកំពុងធ្វើកម្មសិក្សានៅតាមបណ្តាមន្ទីរពេទ្យរដ្ឋលើកលែងតែ មន្ទីរពេទ្យកាល់ម៉ែត មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក វិទ្យាស្ថានស្រាវជ្រាវ សុខភាពសាធារណៈ ដែលនិស្សិតមិនទាន់បានចុះ ធ្វើកម្មសិក្សា។ លើសពីនេះទៅទៀត និស្សិតថ្នាក់វេជ្ជបណ្ឌិត ជំនាន់ទី១ ដែលសន្លឹកសញ្ញាបត្រ ត្រូវបានចុះហត្ថលេខាពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួចហើយនោះ ត្រូវមនុស្សមួយក្រុមនេះ ធ្វើការប្រឆាំងរហូតដល់មានការសម្របសម្រួលពីឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អោយថ្នាក់ដឹកនាំសាកលវិទ្យាល័យ អន្តរជាតិ និងនិស្សិតធ្វើការអត់ធ្មត់ និងតម្រូវអោយធ្វើកម្មសិក្សា ៣ខែបន្ថែមទៀត។
ដោយមានមនសិការអភិវឌ្ឃន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ អន្តរជាតិ បានធ្វើពលីកម្មគ្មានគិតនឿយហត់ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗ និងសំរេចបានជាបន្តបន្ទាប់ដូចជា៖ ការកសាងអគារសិក្សាថ្មី កំពស់ ៦ជាន់ លើផ្ទៃដី ៣០ម x ៨០ម (រូបថតទី២) នៅទីតាំងភ្នំពេញថ្មី ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ អគារមន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ សែនសុខ មានកំពស់ ៧ជាន់ លើផ្ទៃដី ៦០ម x ៦០ម (រូបថតទី៣) ដែលគ្រោងនឹងដាក់អោយដំណើរការនាខែ មេសា ឆ្នាំ ២០០៩ នេះអគារអន្តេវេសិកដ្ឋានកំពស់ ៧ជាន់ មាន ១៨០បន្ទប់ (រូបថតទី៤) សម្រាប់និស្សិតមកពីខេត្ត និងនិស្សិតបរទេស ដែលនឹងបញ្ចប់ នាខែ ឧសភាខាងមុខនេះ។ អគារកំពស់ ៥ជាន់ (រូបទី៥) សម្រាប់ដេប៉ាតឹម៉ង់កាយវិភាគវិទ្យាមនុស្ស, ជាលិកាវិទ្យា, សល្យសាស្ត្រ, វះកាត់, សារៈមន្ទីរ និងនីតិវេជ្ជសាស្ត្រ ដែលកំពុងសាងសង់ និងគំរោងអភិវឌ្ឍន៍ សាខាសាកលវិទ្យាល័យ អន្តរជាតិ (រូបទី៦) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលនឹងកំពង់ដំណើរការសាងសង់ (សាកលវិទ្យាល័យ អន្តរជាតិ សាខាខេត្តកំពង់ឆ្នាំងនេះ នឹងទទួលនិស្សិតអោយចូលរៀននាខែ កញ្ញា ឆ្នាំ ២០០៩ ខាងមុខនេះ)។ លើសពីនេះ យើងក៏បានចំណាយនូវធនធាន ដែលមានស្រាប់ ដូចជា ភូមិគ្រឹះចំនួន ៣ (រូបថតទី៧, ៨, ៩) សម្រាប់អន្តេវេសិកដ្ឋានសាស្ត្រាចារ្យបរទេស និងនិស្សិតមកពីខេត្ត និងនិស្សិតបរទេស ដែលមកសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ យើងនេះ។ ម្យ៉ាងទៀតនៅឆ្នាំ ២០០៩ ខាងមុខនេះសាកលវិទ្យាល័យ អន្តរជាតិ ក៏នឹងដាក់អោយដំណើរការនូវស្ថានីយ៍វិទ្យុ FM 99.25 MHZ នៅខេត្តកំពង់ឆ្នាំង។ ស្របពេលជាមួយគ្នា កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ក្នុងគោលបំណងផ្គៀងផ្គររកជំនួយ ការវិនិយោគរួមគ្នា ការទាក់ទាញនិស្សិតបរទេសមកសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ និងការរិះរកអាហាររូបករណ៍សម្រាប់និស្សិតអោយទៅសិក្សានៅបរទេស។ ម្យ៉ាងទៀតដើម្បីជំរុញអោយនិស្សិតធ្វើកម្មសិក្សាស្រាវជ្រាវ សាកលវិទ្យាល័យ អន្តរជាតិបានបង្កើតទស្ស នាវត្តីស្រាវជ្រាវបោះពុម្ព ៦លេខ ក្នុង១ឆ្នាំ ដែលបានអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមប្រកាសលេខ៖ ១១ ព.ម.ប្រក ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០០៩។
សរុបសេចក្តីមកសមិទ្ធិផលកកើតឡើងមាននេះគឺដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ត្រឹមត្រូវពី សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំ និងសំរេចបាននូវ ស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានគោលនយោបានត្រឹមត្រូវ និងវែងឆ្ងាយជាពិសេស លើវិស័យអប់រំ។