ស្ថានីយ៍ទូរទស្សន៍នាគព័ន្ឋ (NTV) បានផ្តល់កិត្តិយសយ៉ាងជ្រាវជ្រៅក្នុងកម្មវិធី Talk Show ដល់ក្រុមនិស្សិតចំនួន ១០នាក់ត្រៀមនឹងចុះកម្មសិក្សានៅប្រទេសថៃ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ រសៀលនេះ ស្ថានីយ៍ទូរទស្សន៍នាគព័ន្ឋ (NTV) បានផ្តល់កិត្តិយសយ៉ាងជ្រាវជ្រៅក្នុងកម្មវិធី Talk Show ដល់ក្រុមនិស្សិតចំនួន ១០នាក់មកពីមហាវិទ្យាល័យ វេជ្ជសាស្ត្រ សាកលវិទ្យាល័យ អន្តរជាតិ ដែលត្រៀមនឹងចុះកម្មសិក្សានៅមហាវិទ្យាល័យ វេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ខន កែន ប្រទេសថៃ នៅដើមខែក្រោយខាងមុខនេះ ។ លោក វួច ពិសិដ្ឋ អនុប្រធានការិយាល័យ កិច្ចការអន្តរជាតិ សាកលវិទ្យាល័យ អន្តរជាតិ ក៍បានមានប្រសាសន៍ថា ដោយសារតែនិស្សិតយើង ដែលបានបញ្ជូនទៅកន្លងមកសុទ្ឋសឹងតែមានសមត្ថភាព ដូច្នេះហើយ សាកលវិទ្យាល័យ ខនកែន ប្រទេសថៃ សូមស្វាគមន៍និស្សិតសាកលវិទ្យាល័យ អន្តរជាតិ គ្រប់វិនាទី ក្នុងការបញ្ជូនសិស្សនិស្សិតមកចុះកម្មសិក្សានៅទីនោះ។ សូមអរគុណ!!!