និស្សិតសាកលវិទ្យាល័យអន្តរជាតិធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ ម៉ាហិឌុល ប្រទេសថៃ
នៅថ្ងៃទី ២២-២៦ ខែកក្កដា ឆ្នាំ ២០១៣ និស្សិតសាកលវិទ្យាល័យអន្តរជាតិចំនួន ៤៦ នាក់បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យម៉ាហេឌុល ព្រះរាជាណាចក្រថៃ។
ដំណើរទស្សនកិច្ចសិក្សាអស់រយៈពេល ៥ ថ្ងៃ នៅសាកលវិទ្យាល័យម៉ាហេឌុល នេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យនិស្សិតរបស់សាកលវិទ្យាល័យ អន្តរជាតិ មានឱកាសស្វែងយល់ពីការសិក្សា និងការអប់រំ របស់ប្រទេសជិតខាង ពិសេសសាកលវិទ្យាល័យម៉ាហេឌុលនេះតែម្តង។ សាកលវិទ្យាល័យម៉ាហេឌុល គឺជាសាកលវិទ្យាល័យដែលធំជាងគេតែមួយគត់របស់ប្រទេសថៃដែលមានមហាវិទ្យាល័យមុខជំនាញជាច្រើន បើកបណ្ដុះបណ្ដាលដល់និស្សិតនៅក្នុងប្រទេសក៏ដូចជានិស្សិតដែលមកពីក្រៅប្រទេស ជាពិសេសគឺមុខជំនាញលើវិស័យសុខាភិបាល លើសពីនេះសាកលវិទ្យាល័យម៉ាហេឌុល ក៏មានមន្ទីរពេទ្យផ្ទាល់ខ្លួនផងដែរ ជាមន្ទីរពេទ្យសិរីរាជ ជាមន្ទីរធំតែមួយគត់របស់រដ្ឋដែលមានទីតាំងដ៏ធំទូលាយសម្រាប់ផ្តល់ឱកាសឲ្យនិស្សិតបានចុះកម្មសិក្សាក៏ដូចជាមានឱកាសស្វែងយល់ពីបទពិសោធន៍លើមុខជំនាញរបស់ខ្លួនដែលបានសិក្សា។ ហើយមន្ទីរពេទ្យសិរីរាជរួមទាំងអស់សាកលវិទ្យាល័យម៉ាហេឌុលក៏ធ្លាប់បានធ្វើការចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យអន្តជាតិផងដែរ ដូចនេះជាមូលហេតុងាយស្រួលក្នុងបញ្ជូននិស្សិតទស្សនកិច្ចសិក្សាក៏ដូចជា បន្តការសិក្សាផងដែរ។
ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតសាកលវិទ្យាល័យអន្តរជាតិ សម្រាប់ថ្ងៃដំបូងបានធ្វើដំណើរទៅដល់សាកលវិទ្យាល័យម៉ាហេឌុលបានជួបជាមួយនឹងនិស្សិតរបស់សាកលវិទ្យាល័យម៉ាហេឌុលក្នុងជំនួបនេះផងដែរ ក៏ថា និស្សិតរបស់សាកលវិទ្យាល័យម៉ាហេឌុលមានការរាក់ទាក់ក៏ដូចជាស្វាគមន៍ដល់និសិត្សរបស់មហាវិទ្យាល័យអន្តរជាតិយ៉ាងកក់ក្តៅ ហើយក្រៅពីនេះនិស្សិតរបស់សាកលវិទ្យាល័យម៉ាហេឌុលក៏បានធ្វើការបង្ហាញនូវសមិត្ថផលជាច្រើនឆ្នាំរបស់សាកលវិទ្យាល័យរបស់ខ្លួនតាំងពីកកើតដំបូងរហូតមកដល់សព្វថ្ងៃឃើញថា មានការរីកចម្រើនស្ទើរគ្រប់វិស័យ បន្ទាប់ពីទទួលបានបទបង្ហាញនេះដែរ និស្សិតសាកលវិទ្យាល័យម៉ាហេឌុល និង សាកលវិទ្យាល័យអន្តរជាតិក៏បានផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នាតាមរយៈការលេងហ្គេមប្លែកៗដើម្បីបង្កើតភាពជិតស្និតក្នុងនាមជានិស្សិតដូចគ្នាឲ្យកាន់មានចំណងមិត្តភាពកាន់តែល្អប្រសើរ។
បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យម៉ាហេឌុលមកនៅថ្ងៃបន្ទាប់និស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិបានធ្វើដំណើរទៅដល់មន្ទីរពេទ្យសិរីរាជដែលមានមន្ទីរពេទ្យដ៏ធំជាងគេនៅក្នុងប្រទេសថៃ ក្រុងនិស្សិតសាកលវិទ្យាល័យអន្តរជាតិចុះផ្ទាល់មន្ទីរពេទ្យក៏ដូចជាបានជួបជាមួយនឹងសាស្រ្តាចារ្យរបស់មន្ទីរពេទ្យសិរីរាជដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការព្យាបាលសាស្រ្តាចារ្យរបស់មន្ទីរពេទ្យសិរីរាជក៏បានបង្ហាញនៅដល់និស្សិតរបស់មហាវិទ្យាល័យអន្តរជាតិ នៅផ្នែកនីមួយៗរបស់មន្ទីរពេទ្យក៏ដូចជា ប្រភេទអ្នកជំងឺស្ថានភាពរបស់អ្នកជំងឺដើម្បីផ្តល់ជាបទពិសោធន៍ដល់និស្សិតជំនួយដល់ការសិក្សានៅថ្ងៃក្រោយ។
ជាចុងក្រោយក្រុមនិស្សិតរបស់មហាវិទ្យាលអន្តរជាតិ ចុះទស្សនកិច្ចនៅមហាវិទ្យាល័យ ឱសថសាស្រ្ត ជាមហាវិទ្យាមួយនៃមហាវិទ្យាមហាម៉ាហេឌុល ឃើញក្នុងដំណើ់រទស្សនកិច្ចនៅមហាវិទ្យាល័យ ឱសថសាស្រ្តនេះដែរ និស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិ ត្រូវបានសាស្រ្តាចារ្យនៃមហាវិទ្យាល័យឱសថសាស្រ្ត បង្ហាញនៅថ្នាក់រៀននីមួយៗ របស់មហាវិទ្យាល័យ សកម្មភាពនៃការសិក្សារបស់និស្សិត លទ្ធផលដែលផលបានពីនិស្សិតផ្នែកឱសថ រួមទាំងបទបញ្ជានៃមហាវិទ្យាល័យក៏ដូចជាសេវាកម្មផ្សេងៗដែលមហាវិទ្យាល័យមាន។ គួរបញ្ជាក់ផងដែរ ក្នុងដំណើរទស្សនកិច្ចខាងលើនិស្សិតទាំង ៦៦ នាក់នេះគឺមាននិស្សិតដែលសិក្សាផ្នែក រោគកុមារ ផ្នែកឱសថ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវេជ្ជសាស្រ្តទូទៅ ទទួលបាននៅបទពិសោធន៍ថ្មីៗពិមហាវិទ្យាល័យរបស់ប្រទេសជិតខាងនេះគឺជាជោគជ័យជាលើកទី ២ បន្ទាប់យើងបានធ្វើដំណើរទស្សនកិច្ចម្តងរួមហើយកាលពីឆ្នាំមុនកន្លងដែលមហាវិទ្យាល័យអន្តរជាតិធ្លាប់ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យសិរីរាជ ប៉ុន្តែមិនបានទៅដល់សាកលវិទ្យាល័យម៉ាហេឌុលនោះទេ ក៏ប៉ុន្តែលើកនេះយើងបានរៀបចំឲ្យនិស្សិតបានទៅសាកលវិទ្យាល័យម៉ាហេឌុលផងដែរ៕