ព័ត៌មានស្តីពីកិច្ចប្រជុំព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រលើកទី៤ នៅប្រទេសហ្វីលីពី
បណ្តាញសាកលវិទ្យាល័យវេជ្ជសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ (Asean Medical Schools Network) បានបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៥ ដែលប្រារព្ធឡើងនៅសាកលវិទ្យាល័យហ្វីលីពីន នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៣-២៤ ខែមិថុនា ឆ្នាំ ២០១៥។
ក្នុងកិច្ចប្រជុំនេះ សាកលវិទ្យាល័យហ្វីលីពីន (University of Philippine) បាដើរតួនាទីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ ដោយមានបណ្តាសាកលវិទ្យាល័យដែលជាសមាជិកចូលរួមមានដូចជា៖
- សាកលវិទ្យាល័យអន្តរជាតិ International University (ប្រទេសកម្ពុជា)
- សាកលវិទ្យាល័យហ្វីលីពីន University of Philippine (ប្រទេសហ្វីលីពីន)
- សាកលវិទ្យាល័យម៉ាហ៊ិឌុល Mahidol University (ប្រទេសថៃ)
- សាកលវិទ្យាល័យម៉ាឡេយ៉ា University of Malaya (ប្រទេសម៉ាឡេស៊ី)
- សាកលវិទ្យាល័យវេជ្ជសាស្ត្រឥណ្ឌូនេស៊ី University of Medicine Indonesia (ប្រទេសឥណ្ឌូនេស៊ី)
- សាកលវិទ្យាល័យព្រុយណេ University of Brunei Darussalam (ប្រទេសព្រុយណេ)
- សាកលវិទ្យាល័យជាតិសិង្ហបូរី National University of Singapore (ប្រទេសសិង្ហបូរី)
- សាកលវិទ្យាល័យវេជ្ជសាស្ត្រម៉ាន់ឌេឡេ University of Medicine, Mandalay (ប្រទេសភូមា)
ក្នុងកិច្ចប្រជុំនេះ សមាជិកនៃសាកលវិទ្យាល័យទាំងអស់ក្នុងតំបន់ បានយល់ព្រម និងសម្រេចបានលទ្ធផលមានដូចជា៖
- បង្កើតបានជាច្បាប់កំពូល
- គណៈកម្មការប្រតិបត្តិ
- គណៈកម្មការជំនាញ ដែលបម្រើឲ្យវិស័យចំនួន ០៤ គឺ
-គណៈកម្មការសន្និសិទលើវិស័យអប់រំ
-គណៈកម្មការសិក្សា និងស្រាវជ្រាវ
-គណៈកម្មការផ្លាស់ប្តូរនិស្សិតនិងសាស្ត្រាចារ្យ
-គណៈកម្មការវាយតម្លៃលើសមាជិកភាព
ក្នុងស្មារតីនៃកិច្ចប្រជុំនេះ យើងមានជំនឿយ៉ាងមុតមាំថា ការបណ្តុះបណ្តាលលើវិស័យសុខាភិបាលកាន់តែរីកចម្រើនប្រកបដោយភាពជឿទុកចិត្តគ្នារវាងប្រទេសនៅក្នុងតំបន់ ម៉្យាងវិញទៀតលំហូរនៃការផ្លាស់ប្តូរនិស្សិតពីសាកលវិទ្យាល័យមួយទៅកាន់សាកលវិទ្យាល័យមួយទៀត ក៏កាន់តែកើនឡើងផងដែរ៕