និស្សិតពេទ្យIU និងនិស្សិតសិង្ហបុរីចូលរួមជួយពិនិត្យនិងអប់រំប្រជាជនអំពីអនាម័យនិងការថែទាំសុខភាព
[metaslider id=2012]
និស្សិតពេទ្យឆ្នាំទី៤ដល់ទី៧ នៃសាកលវិទ្យាល័យអន្តរជាតិបានចូលរួមក្នុង Project Battambong រយៈពេល២សប្តាហ៍ក្នុងពាក់កណ្តាលខែធ្នូឆ្នាំ២០១៤នេះ ដែលបានប្រព្រឹត្តទៅភូមិចំនួនបី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនាមជានិស្សិតពេទ្យ អ្នកសំរបសំរួលនិង ជាអ្នកបកប្រែភាសាពេទ្យផង។ ក្នុងដំណើរទស្សនៈកិច្ចនេះ និស្សិតគ្រប់ឆ្នាំដែលចូលរួម បានទទួលនូវបទពិសោធន៍ក៏ដូចជាចំនេះជាច្រើនដែលទាក់ទងទៅនឹងការពិនិត្យ វិភាគនិងព្យាបាលជំងឺតាមរចនាបទរបស់គ្រូពេទ្យសង្ហបុរី។ ទន្ទឹមនឹងនេះ និស្សិតយើងក៏បានចូលរួមក្នុងការអប់រំនែនាំសុខភាពទូទៅ សុខភាពមាត់ធ្មេញ អនាម័យ និងចំនេះដឹងទាក់ទងទៅនឹងជំងឺលើកសំពាធឈាម ជំងឺទឹកនោមផ្អែក -ល- ជូនដល់ប្រជាជននៅក្នុងភូមិនីមួយៗ។ ជាងនេះទៅទៀត និស្សិតពេទ្យក៏បានចូលរួមក្នុងការចុះសាកសួរសុខទុក្ខបងប្អូនប្រជាជននៅទី ដាច់ស្រយាលដែលមិនអាចមកដល់កន្លែងពិនិត្យជំងឺបាន ក៏ដូចជាបានសហការជាមួយភាគីសង្ហបុរី ដើរអង្កេតនិងធ្វើការសិក្សាទៅលើសុខភាព អនាម័យ និងតំរូវការរបស់ប្រជាជនក្នុងភូមិ។
គួរបញ្ជាក់ដែលថា Project Battambong ជាគំរោងមួយដែលបង្កើតទ្បើងដោយនិស្សិតនៃ Yong Loo Lin School of Medicine នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ គំរោងនេះជួយឧបត្ថម្ភគាំទ្រផ្តល់ជាមូលនិធិដើម្បីជំនួយលើប្រាក់ខែគ្រូបង្រៀន ផ្តល់អាហារូបករណ៍ដល់សិស្សនិងនិស្សិតដែលរស់ក្នុងតំបន់នោះបានរៀន សូត្រដល់ចប់ ហើយរំពឹងទុកថាពួកគេនឹងត្រទ្បប់មកអភិវឌ្ឍសហគមន៍របស់ពួកគេ បណ្តុះបណ្តាលSoft Skillsដល់សិស្សនិស្សិតអាហារូបករណ៍ ធ្វើការពិនិត្យនិងព្យាបាលជំងឺទូទៅ វះកាត់ដោយឥតគិតថ្លៃដល់ប្រជាជនដោយគ្រូពេទ្យជំនាញ សង្ហបុរីនិងខ្មែរ។
និស្សិតពេទ្យឆ្នាំទី៤ដល់ទី៧នៃសាកលវិទ្យា ល័យអន្តរជាតិបានចូលរួមក្នុង Project Battambong រយៈពេល២សប្តាហ៍ក្នុងពាក់កណ្តាលខែធ្នូឆ្នាំ២០១៤នេះ ដែលបានប្រព្រឹត្តទៅភូមិចំនួនបី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនាមជានិស្សិតពេទ្យ អ្នកសំរបសំរួល និងជាអ្នកបកប្រែភាសាពេទ្យផង។ ក្នុងដំណើរទស្សនៈកិច្ចនេះ និស្សិតគ្រប់ឆ្នាំដែលចូលរួម បានទទួលនូវបទពិសោធន៍ក៏ដូចជាចំនេះជាច្រើនដែលទាក់ទងទៅនឹងការពិនិត្យ វិភាគនិងព្យាបាលជំងឺតាមរចនាបទរបស់គ្រូពេទ្យសង្ហបុរី។ ទន្ទឹមនឹងនេះ និស្សិតយើងក៏បានចូលរួមក្នុងការអប់រំនែនាំសុខភាពទូទៅ សុខភាពមាត់ធ្មេញ អនាម័យ និងចំនេះដឹងទាក់ទងទៅនឹងជំងឺលើកសំពាធឈាម ជំងឺទឹកនោមផ្អែក -ល- ជូនដល់ប្រជាជននៅក្នុងភូមិនីមួយៗ។ ជាងនេះទៅទៀត និស្សិតពេទ្យក៏បានចូលរួមក្នុងការចុះសាកសួរសុខទុក្ខបងប្អូនប្រជាជន នៅទីដាច់ស្រយាលដែលមិនអាចមកដល់កន្លែងពិនិត្យជំងឺបាន ក៏ដូចជាបានសហការជាមួយភាគីសង្ហបុរី ដើរអង្កេតនិងធ្វើការសិក្សាទៅលើសុខភាព អនាម័យ និងតំរូវការរបស់ប្រជាជនក្នុងភូមិ។
គួរបញ្ជាក់ដែលថា Project Battambong ជាគំរោងមួយដែលបង្កើតទ្បើងដោយនិស្សិតនៃ Yong Loo Lin School of Medicine នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ គំរោងនេះជួយឧបត្ថម្ភគាំទ្រផ្តល់ជាមូលនិធិដើម្បីជំនួយលើប្រាក់ខែគ្រូបង្រៀន ផ្តល់អាហារូបករណ៍ដល់សិស្សនិង និស្សិតដែលរស់ក្នុងតំបន់នោះបានរៀនសូត្រដល់ចប់ ហើយរំពឹងទុកថាពួកគេនឹងត្រទ្បប់មកអភិវឌ្ឍសហគមន៍របស់ពួកគេ បណ្តុះបណ្តាលSoft Skillsដល់សិស្សនិស្សិតអាហារូបករណ៍ ធ្វើការពិនិត្យនិងព្យាបាលជំងឺទូទៅ វះកាត់ដោយឥតគិតថ្លៃដល់ប្រជាជនដោយគ្រូពេទ្យជំនាញសង្ហបុរីនិងខ្មែរ។