សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ
នាឱកាស ឯកឧត្តម បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានចំណាយពេលវេលាដ៏មានតម្លៃក្នុងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្នុងការអញ្ជើញចូលរួមជាអធិបតីភាពក្នុង ពិធីប្រគល់សញ្ញាបត្រ លើកទី ៣៤ នៃសាកលវិទ្យាល័យ អន្តរជាតិ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមទេវតាប្រសិទ្ធពរជ័យ ឯកឧត្តម បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ទទួលបាននូវបវរសួស្តីសិរីវឌ្ឍនា សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង អាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនជានិរន្តរ៍ ។