[:en]សេចក្ដីជូនដំណឹង សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជម្រាបជូនថា ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យ ខន កេន ប្រទេសថៃ សាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំកម្មវិធី “IU Medical Student Elective Program 2024” ក្នុងគោលបំណងអាចអោយនិស្សិត បង្កើននូវពុទ្ធិ បទពិសោធន៍ថ្មីៗ បច្ចេកទេស បច្ចេកវិជ្ជា កម្មវិធីសិក្សា ការអប់រំ ភាសា ក៏ដូចជាចែករំលែកចំណេះដឹងទាំងនោះទៅដល់សិស្សប្អូនជំនាន់ក្រោយ និងចែករំលែកនូវរបកគំហើញថ្មីៗ ដើម្បីលើកកម្ពស់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា កម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ[:]
[:en]
អាស្រ័យដូចបានជម្រាបជូនខាងលើ សម្រាប់និស្សិតជំនាញវេជ្ជសាស្ត្រដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មពិធីខាងលើ អាចអញ្ជើញធ្វើការចុះឈ្មោះបាននៅការិយាល័យកិច្ចការទំនាក់ទំនងនៃសាកលវិទ្យាល័យ អន្តរជាតិ ទីតាំងអគារ ៨៩-៩៥ ផ្លូវ ១៩៨៤ កែង១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១១ ២០៨ ៩៨១ / ០៩៦ ៧១ ៧៥ ៩៧៧
បញ្ជាក់៖
– ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤
– សម្រាប់និស្សិតថ្នាក់វេជ្ជបណ្ឌិតចាប់ពីឆ្នាំទី៤ និងនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ ចំនួន១០នាក់ប៉ុណ្ណោះ
[:]