ឯកឧត្តម បណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ អន្តរជាតិ និងជាសមាជិកសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ អន្តរជាតិ បានអញ្ជើញចូលរួមក្នុង “កម្មវិធីបណ្ដុះបណ្ដាល ច្បាប់ និងទម្លាប់ ដល់និស្សិត នៃសាកលវិទ្យាល័យ អន្តរជាតិ” ក្រោមអធិបតីភាពឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក-សមាជិកា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យ អន្តរជាតិ និងនិស្សិតផងដែរ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤