កម្មវិធីបញ្ចុះបឋមសិលា គម្រោងសាងសង់អគារ១១ជាន់ របស់សាកលវិទ្យាល័យ អន្តរជាតិ ក្រោមការដឹកនាំដោយសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ ព្រឹក
សាកលវិទ្យាល័យអន្តរជាតិ IU ពិតជាមានសេចក្តីសោមនស្សជាទីពន់ពេកដែលបានប្រារព្ធ “ពិធីបញ្ចុះបឋមសិលា សាងសង់អាគារ សាកលវិទ្យាល័យអន្តរជាតិ” ដែលមានវត្តមានពីសំណាកអ្នកចូលរួមដូចជាគណៈគ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងសិស្សនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ។ អាគារសាកលវិទ្យាល័យអន្តរជាតិដ៏ថ្មីស្រឡាងមួយនេះនឹងគ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ ២០២៥ និងមានវត្តមាននៅទីតាំងគោល ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់ ១១ជាន់ មានសាលប្រជុំខ្នាតធំ បណ្ណាល័យបែបទំនើប មានចំណតយានជំនិះ និងថ្នាក់រៀនធំទូលាយ ។ 🥳😍
គួរបញ្ជាក់ផងថា ខណ្ឌសែនសុខ គឺជាតំបន់មួយដែលកំពុងមានសក្តានុពលទៅលើកំណើននៃការអភិវឌ្ឍគម្រោងធំៗជាច្រើនទាំងស្ថាប័នរដ្ឋ និងឯកជន។ បន្ថែមពីនេះ តំបន់នេះបានប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្ម ទីប្រជុំជន ជាបណ្តុំទីអាជីវកម្មចម្រុះកម្រិតមធ្យម និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង វិសាលភាពធំទូលាយ ដែលបានផ្ដល់ជាភាពងាយស្រួលដល់បណ្តាវិនិយោគិនចូលមកអនុវត្តលើគម្រោងអភិវឌ្ឍន៍ធំៗបានយ៉ាងគាប់ប្រសើរ។ 🤩😎
ហេតុដូចនេះ ទើបសាកលវិទ្យាល័យអន្តរជាតិ IU បាននឹងកំពុងធ្វើទំនើបកម្ម និងអភិវឌ្ឍខ្លួនឱ្យសមស្របតាមទៅនឹងការជឿនលឿន នៃការវិវត្តរបស់ពិភពលោកក្នុងនាយុគសម័យសកលភាវូនីយកម្ម នាសតវត្សរ៍ទី២១ ។ 👏🥰
#IU #InternationalUniversity #education #2024 #Cambodia #Sensok #Phnompenh #Building #Development #Globalization #innovations