ដំណឹងប្រលងអាហារូបករណ៍
សេចក្តីជូនដំណឹង
ដោយមានការសហការនិងការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលកំពុងមានកង្វះខាតក្នុងទីផ្សារការងារ ក៏ដូចជាដើម្បីត្រៀមខ្លួនធ្វើសមារណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ខាងមុខ សាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតអោយចូលសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រតាមរូបភាពបង់ថ្លៃនិងអាហារូបករណ៍១០០% ៧០% និង៥០% លើជំនាញ៖
- សុខភាពសាធារណៈ
- សុខភាពសហគមន៍
- សុខភាពបរិស្ថាន
- អប់រំសុខភាព
- អនាម័យនិងអេពីឌឹមីសាស្រ្ត
- បសុឱសថសាស្ត្រ
- វិទ្យាសាស្ត្រសត្វ
- វេជ្ជសាស្រ្តសត្វ
- មន្ទីរពិសោធន៍
- គីមីជីវសាស្រ្ត
- មីក្រូជីវសាស្ត្រ
- ជីវបច្ចេកវិទ្យា
- គីមីចំណីអាហារ ឬបច្ចេកវិទ្យាចំណីអាហារ
- កសិឧស្សាហកម្ម
- វិស្វកម្មបរិស្ថាន
- ជីវវិទ្យា
- ធនាគារ-ហិរញ្ញវត្ថុ
- គ្រប់គ្រងពាណិជ្ជកម្ម
- ម៉ាឃីធីង
- គណនេយ្យ
- ច្បាប់
- បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (ICT)
- សំណង់ស៊ីវិល
- អេឡិកត្រូនិក
- អគ្គីសនី
- ស្ថាបត្យកម្ម
- អក្សរសាស្រ្តអង់គ្លេស
- ភាសាបារាំង
កាលបរិច្ឆេទប្រឡងៈ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោងៈ ០២០០ រសៀល
មណ្ឌលប្រឡងៈ សាកលវិទ្យាល័យអន្តរជាតិ (ភ្នំពេញ)
ក្រោយបញ្ចប់ការសិក្សានិសិ្សតនឹងទទួលបានការងារនៅក្នុងស្ថាប័នរដ្ឋនិងឯកជនដោយទទួលបានមុខតំណែងនិងប្រាក់ខែខ្ពស់ទាំងនៅក្នុងប្រទេសក៏ដូចជាក្នុងទីផ្សារការងារសហគមន៍សេដ្ឋកិច្ចអាស៊ាន ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ។ល។ មិនតែប៉ុណ្ណោះ ក៏នឹងមានឱកាសទទួលអាហារូបករណ៍សិក្សាបន្តនៅបរទេសផងដែរ។
និស្សិតដែលមិនបានទទួលអាហារូបករណ៍ពីការប្រឡងខាងលើនឹងទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិចាប់ពី១០% ដល់៤០% តាមនិទ្ទេសនិងលក្ខខណ្ឌដទៃទៀតដែលកំណត់ដោយសាកលវិទ្យាល័យ។
ចំពោះលក្ខខណ្ឌផ្សេងៗនិងពត៌មានបន្ថែម សូមទំនាក់ទំនងសាកលវិទ្យាល័យអន្តរជាតិ តាមអាសយដ្ឋានលេខ៨៩-៨៥ ផ្លូវ១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឬតាមទូរសព្ទលេខ៖ ០២៣៨៨១៦២៣ / ០៩៣២២២២៦២ / ០១៦៤២៣៦៦៦
សូមអរគុណ