ពិធីប្រគល់សៀវភៅសិក្សា ជូនបណ្ណាល័យនៃសាកលវិទ្យាល័យ អន្តរជាតិ
(សអ.ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពង់ពីសំណាក់ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទូត អមដំណើរ បានអញ្ជើញមកជាអធីបតីក្នុងពិធីប្រគល់ជូនសៀវភៅសិក្សាដល់សាកលវិទ្យាល័យ អន្តរជាតិ ដែលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃសាកលវិទ្យាល័យ អន្តរជាតិ។