ជំនួបពិភាក្សាស្តីពីការបណ្តុះបណ្តាល ជ្រើសរើស និងបញ្ជូននិសិ្សតជំនាញគិលានុបដ្ឋាកទៅធ្វើកម្មសិក្សា និងសិក្សាការងារនៅប្រទេសជប៉ុន
ភ្នំពេញ ព្រឹកថ្ងៃចន្ទ ១០កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានជំនួបប្រជុំរវាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ អន្តរជាតិ ដែលមានឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ជាប្រធាន និងលោកស្រី យោគ សិរីសុភ័ស្ស អគ្គនាយិកានៃក្រុមហ៊ុន JLS Cambodia Co., Ltd តាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
គោលដៅនៃកិច្ចប្រជុំនាថ្ងៃនេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូ និងដើម្បីធ្វើការបណ្តុះបណ្តាល ជ្រើសរើសនិសិ្សតពីសាកលវិទ្យាល័យ អន្តរជាតិ ជំនាញគិលានុបដ្ឋាក អោយទៅធ្វើកម្មសិក្សា និងធ្វើការងារនៅប្រទេសជប៉ុននាដើមឆ្នាំ២០១៩ ខាងមុខនេះ។