សិក្ខាសាលានិស្សិតឱសថសាស្រ្តលើកទី២ របស់ក្រុមហ៊ុន អ៊ីម៉ាតុតឹ មេឌីក នៅសាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមការសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ អន្តរជាតិ និងក្រុមហ៊ុន អ៊ីម៉ាតុតឹ មេឌីក បានរៀបចំសិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រដើម្បីពង្រីកនូវចំណេះដឹងថ្មីៗ បទពិសោធន៍ និងការសិក្សាស្វែងយល់បន្ថែម ក្រោមប្រធានបទ ប្រព័ន្ធសុខាភិបាល និង ការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍នៅប្រទេសជប៉ុន “Health systems and social networking in Japan” ដែលមានវាគ្មិន៖ កញ្ញា SHIGETA YUMI ប្រធានចាត់ការទូទៅនៃស្ថាបនបណ្ដុះបណ្ដាលធនធានមនុស្សក្នុងសហគមន៍នៃប្រទេសជប៉ុន។