អាហារូបករណ៍វិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៤ ២០១៥ នៅសាកលវិទ្យាល័យ អន្តរជាតិនិងវិទ្យាស្ថានបូលីណូ ខេត្តកំពង់ឆ្នាំង
ដើម្បីអបអរសាទរខួប ១២ ឆ្នាំ របស់សាកលវិទ្យាល័យ អន្តរជាតិ (១៦-១២-២០០២ ដល់ ១៦-១២-១៤) សាកលវិទ្យាល័យ អន្តរជាតិ សម្រេចផ្តល់អាហារូបករណ៍ ដល់ប្អូនៗនិសិ្សតចំនួន ១០០% សម្រាប់ជំនាញ និងចំនួន ដូចខាងក្រោម ៖
១- សាកលវិទ្យាល័យ អន្តរជាតិ ទីតាំងភ្នំពេញ ៖
– ថ្នាក់វេជ្ជបណ្ឌិត ២០ នាក់
– ថ្នាក់ឱសថការី ១៥ នាក់
– ថ្នាក់ទន្តបណ្ឌិត ១៥ នាក់
– ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ១៥ នាក់
– ថ្នាក់បរិញ្ញាបត្រឆ្មប ១០ នាក់
– ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណះ ១០ នាក់
២- វិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យ អន្តរជាតិ ខេត្តកំពង់ឆ្នាំង ៖
– ថ្នាក់ឱសថការី ១០ នាក់
– ថ្នាក់ទន្តបណ្ឌិត ១០ នាក់
– ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ១០ នាក់
– ថ្នាក់បរិញ្ញាបត្រឆ្មប ១០ នាក់
និសិ្សតដែលមានបំណងទទួលយកអាហារូបករណ៍នេះ ត្រូវរុះរាន់មកដាក់ពាក្យនៅសាកលវិទ្យាល័យ អន្តរជាតិ ឬ នៅវិទ្យាស្ថានបូលីណូ ខេត្តកំពង់ឆ្នាំង ឲ្យបានមុនថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤ វេលាម៉ោង 17:00 នាទី ។
* លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍ ៖
១- ត្រូវជ្រើសរើសសាកលវិទ្យាល័យ អន្តរជាតិ ឬ វិទ្យាស្ថានបូលីណូ ក្នុងអាទិភាពទី ១ ហើយប្រឡងចូលរៀនថ្នាក់ជាតិជាប់។
២- និសិ្សតត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសន៍ A ឬ B ឬ C ។
៣- ត្រូវទិញពាក្យចុះឈ្មោះ តម្លៃ ១០ ដុល្លារ អាមេរិក ។
សូមអរគុណ