ជំនួបពិភាក្សាការងាររវាងសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ Mahidol ប្រទេសថៃ
ភ្នំពេញ ល្ងាចថ្ងៃ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកម្មវិធីជំនួបរវាងសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ Mahidol ដោយមានវត្តមាន ឯកឧត្តម បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ និង លោកស្រី បណ្ឌិត Patcharee Lertrit ព្រឹទ្ធបុរសមហាវិទ្យាល័យថ្នាក់ក្រោយឧត្តមសិក្សា នៃសាកលវិទ្យាល័យ Mahidol ប្រទេសថៃ។
ដោយមានកិច្ចសហប្រតិបត្តិការណ៍យ៉ាងជិតស្និតរវាងសាកលវិទ្យាល័យទាំងពីរ ទើបកិច្ចពិភាក្សានាពេលនេះគឺផ្តោតសំខាន់ទៅលើចំនុចជាច្រើនដូចជា កម្មវិធីផ្សេងៗក្រោយឧត្តមសិក្សា អាហារូបករណ៍ ឱកាសការងារផ្សេងៗ សកម្មភាពកម្មសិក្សា និងការផ្លាស់ប្តូរនិស្សិតរវាងសាកលវិទ្យាល័យទាំងពីរ។