តើកម្មវិធីបោះជំរុំវិទ្យាសាស្ត្រត្រូវបានរៀបចំឡើងដើម្បីអ្វី? ហើយនឹងមានអត្ថប្រយោជន៍យ៉ាងដូចម្តេច?
តើកម្មវិធីបោះជំរុំវិទ្យាសាស្ត្រត្រូវបានរៀបចំឡើងដើម្បីអ្វី? ហើយនឹងមានអត្ថប្រយោជន៍យ៉ាងដូចម្តេច?
កម្មវិធីបោះជំរុំវិទ្យាសាស្ត្រទៅវិទ្យាល័យ ត្រូវបានរៀបចំឡើង ដោយមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យអន្តរជាតិ-IU ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ លើកកម្ពស់ និងចែករំលែកចំណេះដឹងបន្ថែមអំពីស្ទែម (STEM) ទៅកាន់សិស្សានុសិស្សវិទ្យាល័យ ដែលកំពុងសិក្សាថ្នាក់វិទ្យាសាស្ត្រ កម្រិតថ្នាក់ទី១០ ទី១១ និងទី១២។
កន្លងមក មហាវិទ្យាល័យធ្លាប់បានចុះវិទ្យាល័យចំនួន ១១ រួចមកហើយ ដោយក្នុងនោះ ការពិសោធន៍មូលដ្ឋានគីមី និងមីក្រូជីវសាស្ត្រមួយចំនួន ត្រូវបានលើកឡើងសម្រាប់ការបង្រៀនទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់សិស្សានុសិស្ស។
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នេះ មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យអន្តរជាតិ-IU គ្រោងនឹងចុះទៅចំនួន ១០វិទ្យាល័យទៀត ក្នុងខែកក្កដា និងសីហា។ ដូចនេះបើលោកគ្រូ អ្នកគ្រូ រឺសិស្សានុសិស្ស មានបំណងចង់ឲ្យមហាវិទ្យាល័យចុះទៅធ្វើសកម្មភាពចែករំលែកនេះ សូមធ្វើការទំនាក់ទំនងសម្រាប់ព័ត៍មានលម្អិតមកកាន់
៖
– Facebook page: Faculty of Science Technology – STF, IU
– ប្រធានកម្មវិធីសិក្សា: +855(95) 556 560