សេចក្តីជូនដំណឹងបន្ថែមស្តីពី ការផ្លាស់ប្តូរមណ្ឌលប្រឡងចេញថ្នាក់ជាតិ ផ្នែកទ្រឹស្តី សម្រាប់ឆ្នាំ២០១៥ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល
យោង៖ សេចក្តីជូនដំណឹងលេខ ០៩៩ គបជ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការប្រឡងចេញថ្នាក់ជាតិនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០១៥។
គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលសូមជម្រាបដល់គណៈគ្រប់គ្រងគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នឹងបេក្ខជន-បេក្ខនារីទាំងអស់ឱ្យបានជ្រាប់ថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិសូមធ្វើការផ្លាស់ប្តូរមណ្ឌលប្រឡងចេញថ្នាក់ជាតិ ផ្នែកទ្រឹស្តីសម្រាប់ឆ្នាំ២០១៥ នាសម័យប្រឡងថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៥ ពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មកអាគារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ។ សូមបេក្ខជន-បេក្ខនារីទាំងអស់ មកពិនិត្យប្លង់នៃបន្ទប់ប្រឡងនៅមណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៥ កុំបីអាក់ខានឡើយ។