សេចក្តីជូនដំណឹងអំពីការផ្ទេរ ការសិក្សា
យោងសេចក្តីសម្រេចលេខ ០៦ អយក.សសរ ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០០៩
របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការផ្ទេរការសិក្សារបស់និស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា សាកលវិទ្យាល័យ អន្តរជាតិ សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ នេះសាកលវិទ្យាល័យ នឹងចាប់ផ្តើមទទួលពាក្យចូលរៀនសម្រាប់និស្សិត ដែលមានបំណងផ្ទេរការសិក្សា មកចូលរៀនឆ្នាំទី ២ នៅសាកលវិទ្យាល័យ អន្តរជាតិ តាមរូបភាពដូច ខាងក្រោម៖
- ជំនាញគ្រប់គ្រង
- ជំនាញគណនេយ្យ
- ជំនាញសំណង់ស៊ីវិល
- ជំនាញឱសថសាស្ត្រ
- ជំនាញធនាគារនិងហិរញ្ញវត្ថុ
- ជំនាញកសិកម្ម
- ជំនាញវេជ្ជសាស្ត្រទូទៅ
- ជំនាញបរិញ្ញបត្រគិលានុបដ្ឋាក
- ជំនាញទីផ្សារ
- ជំនាញច្បាប់ទូទៅ
- ជំនាញទន្តវទនសាស្ត្រ
- ជំនាញបរិញ្ញាបត្រឆ្មប
១- លក្ខខណ្ឌចូលរៀន
– និស្សិតត្រូវមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬព្រឹត្តិបត្រពិន្ទុដែលបញ្ជាក់ថាបានបញ្ចប់ការ សិក្សាជាប់ជាស្ថាពរ។
– សម្រាប់និស្សិតជំនាញពេទ្យ ត្រូវមានឈ្មោះជាប់ជាស្ថាពរនៅក្នុងបញ្ជីប្រឡងចូលរៀនថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលវិស័យសុខាភិបាល
– បំពេញសំណុំឯកសារនៅសាកលវិទ្យាល័យ អន្តរជាតិ
២- កាលបរិច្ឆេទ ទីកន្លែងលក់ពាក្យ និងទទួលពាក្យ
– កាលបរិច្ឆេទៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤
– ទីកន្លែងលក់ពាក្យៈ នៅសាកលវិទ្យាល័យ អន្តរជាតិទីស្នាក់ការកណ្តាល អគារលេខ ៨៩, ៩១, ៩៣ និង៩៥ ផ្លូវលេខ ១៩៨៤ កែង ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ (ទល់មុខ មន្ទីរពេទ្យ សអ សែនសុខ)។
៣- សំណុំឯកសារសម្រាប់និស្សិតបំពេញ និងភ្ជាប់មកជាមួយនូវ
– បង្កាន់ដៃទទួលពាក្យ ១ ច្បាប់
– ពាក្យសុំផ្ទេរការសិក្សា ១ ច្បាប់
– ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មី (4×6) ១ ច្បាប់
– សញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬព្រឹត្តិបត្រពិន្ទុដែលបញ្ជាក់ថា
បានបញ្ចប់ការ សិក្សាជាប់ជាស្ថាពរ (ច្បាប់ដើម) ១ ច្បាប់
+ បញ្ជាក់ៈ និស្សិតដែលផ្ទេរការសិក្សាមកសាកលវិទ្យាល័យ អន្តរជាតិ ដោយសិក្សាជំនាញក្រៅពីពេទ្យ នឹងទទួលបានអាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូត ដល់ថ្ងៃ ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤។
សូមអរគុណ!
Share