សេចក្តីជូនដំណឹងបន្ថែមលើកទី២ស្តីពី ការផ្លាស់ប្តូរមណ្ឌលប្រឡង នឹងកាលបរិច្ចេទប្រឡងចេញថ្នាក់ជាតិ ផ្នែកទ្រឹស្តី សម្រាប់ឆ្នាំ២០១៥ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល
យោង៖
–សេចក្តីជូនដំណឹងបន្ថែមលេខ ០០៤/១៥ គបជ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្តីពីការផ្លាស់ប្តូរមណ្ឌលប្រឡងចេញថ្នាក់ជាតិ ផ្នែកទ្រឹស្តី សម្រាប់ឆ្នាំ២០១៥ សម័យប្រឡងថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៥ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។
–សេចក្តីជូនដំណឹងលេខ ០៩៩ គបជ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការប្រឡងចេញថ្នាក់ជាតិ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០១៥។
គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលសូមជម្រាបដល់គណៈគ្រប់គ្រងគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល និងបេក្ខជន-បេក្ខនារីទាំងអស់ឱ្យបានជ្រាបថាគណៈកម្មាធិការប្រឡងថ្នាក់ជាតិសូមធ្វើការផ្លាស់ប្តូរមណ្ឌល និងកាលបរិច្ឆេទនៃការប្រឡងចេញថ្នាក់ជាតិ ផ្នែកទ្រឹស្តីសម្រាប់ឆ្នាំ២០១៥ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ទៅតាមព័ត៌មានដូចខាងក្រោម៖
I-សម្រាប់ការប្រឡងផ្នែកទ្រឹស្តី
១.១.សម័យប្រឡង ៖ ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៥ ចាប់ពីម៉ោង ១៥:០០នាទី តទៅ
១.២.មណ្ឌលប្រឡង ៖ សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ កុំបីអាក់ខានឡើយ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បេក្ខជន បេក្ខនារី ទាំងអស់ជ្រាបជាព័ត៌មាន។