អត្ថបទវិភាគៈ អត្ថប្រយោជន៍ នៃការសិក្សាជំនាញ អប់រំសុខភាព និង សុខភាពសហគមន៍ៈ នៅបរិបទសហគមន៍សេដ្ឋកិច្ជអាស៊ាន ២០១៥ Advantages of Attending Health Education and Community Health Programs in the Context of ASEAN Economic Community 2015
អត្ថបទវិភាគៈ អត្ថប្រយោជន៍ នៃការសិក្សាជំនាញ អប់រំសុខភាព និង សុខភាពសហគមន៍ៈ នៅក្នុងបរិបទសហគមន៍សេដ្ឋកិច្ជ
អាស៊ាន ២០១៥
Advantages of Attending Health Education and Community Health Programs in the Context of ASEAN Economic Community 2015
ដោយ ឯ.ឧ សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូសាកលវិទ្យាធិការ សាកលវិទ្យាល័យ អន្តរជាតិ
សហគមន៍អាស៊ាន នឹងបង្កើតឡើងនាឆ្នាំ ២០១៥។ ក្នុងបរិបថថ្មីនេះកម្ពុជាត្រូវការធនធានមនុស្សគ្រប់កម្រិតនិងគ្រប់ជំនាញដោយ ប្រកួតប្រជែងយកតែប្រទេសដែលជាសមាគមន៍អាស៊ានដទៃទៀត ដែលមានធនធានមនុស្សច្រើនជាង ប្រទេសកម្ពុជា។ ក្នុងន័យនេះ គ្រប់គ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈត្រូវរៀបចំនូវកម្មវិធីសិក្សានៃជំនាញនីមួយៗឱ្យស្រប ទៅនឹងតម្រូវការទីផ្សារ។ ដោយឡែកចំពោះ សាកលវិទ្យាល័យ អន្តរជាតិ បានខិតខំរៀបចំនូវកម្មវិធី សិក្សាថ្មីៗមួយចំនួនដើម្បីបំពេញនូវកង្វះខាតធនធានមនុស្ស។ ជាក់ស្តែងក្នុងឆ្នាំសិក្សា ២០១៤-២០១៥នេះសាកលវិទ្យាល័យ អន្តរជាតិបានទទួលនូវការឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទឲ្យបណ្តុះបណ្តាល និស្សិតកម្រិត បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើជំនាញអប់រំសុខភាព និងសុខភាពសហគមន៍។
តើជំនាញទាំងពីរនេះមានប្រយោជន៍អ្វីខ្លះសម្រាប់សង្គម?
យើងបានដឹងថា ប្រជាជនកម្ពុជាជាង ៨០% រស់នៅតាមជនបទដែលប្រឈមបញ្ហាជាច្រើនដូចជា៖ របៀបរបបរស់នៅកិច្ចគាំពារសុខភាព អនាម័យចំណីអាហារ លំនៅស្ថាន មុខរបរប្រចាំថ្ងៃ។ល។ ដូច្នេះដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមខាងលើតម្រូវឱ្យភ្នាក់ងារនៅតាមសមហគមន៍ មានសមត្ថភាពសុទិដ្ឋិនិយម ក្នុងការអប់រំដល់ប្រជាជន និងដោះស្រាយបញ្ហាប្រឈមនិងមានភាពជាអ្នកដឹកនាំ។ល។ ដូច្នេះយើងអាចធ្វើការសន្និដ្ឋានដោយសង្ខេប និស្សិតដែលបានសិក្សាជំនាញអប់រំសុខភាព ឬ សុខភាពសហគមន៍អាចមានឱកាសច្រើនជាង ដូចជាអាចក្លាយជា៖
- មន្រ្តីរាជការក្នុងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកិច្ចការនារី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ជាពិសេសក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ។
- អាចក្លាយជាអ្នកដឹកនាំ ឬ បុគ្គលិកក្នុងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបំពេញការងារដើម្បីកិច្ចការ អប់រំសុខភាព។
- អាចក្លាយជាអ្នកប្រឹក្សា (Consultant)នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដើម្បីដោះស្រាយបញ្ហាអប់រំសុខភាព។
- អាចក្លាយជាគ្រូបង្គោលក្នុងសហគមន៍ គ្រូបង្រៀននៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យដើម្បីជំនាញខាងលើ។
- អាចក្លាយជាស្រាវជា្រវ អ្នកជំនាញរៀបចំគម្រោងនានា ដើម្បីអប់រំពីបញ្ហាសុខភាព។
តើនិស្សិតត្រូវចេះអ្វីខ្លះក្នុងរយៈពេលសិក្សា៤ឆ្នាំនេះ?
ដើម្បីមានសមត្ថភាពបំពេញការងារឱ្យទទួលបានជោគជ័យនិស្សិតត្រូវសម្របតាមកម្មវិធីសិក្សាដែលមានគ្រប់សមាសធាតុដើម្បីឲ្យនិស្សិតអាចទៅបំពេញការងារទទួលបានលទ្ធផលល្អក្រោយពីបញ្ចប់ការសិក្សា។ ក្នុងរយៈពេល ៤ឆ្នាំនេះ និស្សិតត្រូវរៀនតាមកម្មវិធីសិក្សា ឆ្នាំសិក្សាមូលដ្ឋានរយៈពេល ១ ឆ្នាំ និងបន្ត ៣ឆ្នាំទៀត និស្សិតត្រូវរៀនដើម្បីផ្សារភ្ជាប់ជាមួយ សហគមន៍ លើជំនាញ អេពីឌឺមីសាស្ត្រនិងស្រាវជ្រាវ ចិត្តសាស្ត្រអនាម័យលំនៅស្ថាន អនាម័យការងារស្ថិតិ ជម្ងឺឆ្លង និងជម្ងឺមិនឆ្លង ធានារ៉ាប់រងសុខភាព អនាម័យមន្ទីរពិសោធន៍ មូលដ្ឋានគ្រឹះបរិស្ថាន សង្រ្គោះបឋម ភាសាអង់គ្លេស ព័ត៌មានវិទ្យា ក្រមសីលធម៌ ការគាំពារមាតានិងទារក (សុខភាពបន្តពូជ) គ្រឿងញៀនជាដើម។ល។
ខ្ញុំគិតថាអ្វីៗដែលបានរៀបរាប់ខាងលើ គឺជាផ្នែកមួយដែលទាក់ទងទៅនឹងតម្រូវការរបស់និស្សិត ក្រោយពេលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៤-២០១៥ នេះ។
តើនរណាខ្លះអាចចូលរៀនជំនាញនេះបាន?
ប្អូនៗសិស្សានុសិស្សដែលធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចចុះឈ្មោះចូលរៀនថ្នាក់ បរិញ្ញាបត្ររង អប់រំសុខភាពនិងសុខភាពសហគមន៍បន្ទាប់មកអាចបន្តថ្នាក់បរិញ្ញាបត្រដោយស្វ័យប្រវត្តិ។ ដោយឡែកប្អូនៗនិស្សិតដែលមានសញ្ញាបត្របរិញ្ញាបត្ររងជំនាញណាមួយរួចហើយ អាចចុះឈ្មោះចូលរៀនបន្តថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣បាន។ កាលបរិច្ឆេទចូលរៀន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ។ ព័ត៌មានលំអិត សូមទំនាក់ទំនងមកកន្លែងចុះឈ្មោះ និងព័ត៌មានរបស់សាកលវិទ្យាល័យ អន្តរជាតិ តាមលេខទូរសព្ទ ០២៣ ៨៨ ១៦ ២៣ ។