ពិធីជួបសំណេះសំណាលជាមួយនិសិ្សតមហាវិទ្យាល័យទន្តវទន្តសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិ
(សអ.ភ្នំពេញ) នៅព្រឹក ថ្ងៃសៅរ៍ ០៣រោច ខែអស្សុជ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្រោមអធីបតីភាព សាស្រ្តាចារ្យមហាបរិញ្ញា ទន្តបណ្ឌិត តាំង ប៊ុនលីម សាកលវិទ្យាធិការរងទទួលបន្ទុក មហាវិទ្យាល័យទន្តវទន្តសាស្រ្ត ព្រមទាំងព្រឹទ្ធបុរស ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទន្តវទន្តសាស្រ្ត និងប្រធានការិយាល័យ កិច្ចការទំនាក់ទំនង បានជួបសំណេះសំណាលជាមួយនិស្សិតចំនួន០៣រូប (១-ក. នុត សម្ផស្ស ២-ល. លី ស័កណូរ៉ា ៣-ល. ឡេង ម៉ាលីវឌ្ឍ) ដែលបានជាប់ការជ្រើសរើសឱ្យចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន មានរយៈពេលដប់ថ្ងៃ(១០)ចាប់ពីថ្ងៃទី ០១-១០ខែ វិច្ឆិកា ឆ្នាំ២០១៨។
ក្នុងនាមជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃសាកលវិទ្យាល័យ អន្តរជាតិ សូមជូនពរដល់និស្សិតទាំង០៣រូប ជួបតែសំណាងល្អ សុខសុវត្ថិភាព រាល់ការធ្វើដំណើរ និងសង្ឃឹមថាដំណើរទស្សនកិច្ចសិក្សានេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ បទពិសោធន៍ បច្ចេកទេស ទំនៀមទំលាប់ ភាសា និងចំណងមិត្តភាព ដើម្បីអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអភិវឌ្ឍន៍លើប្រទេសជាតិ និងជួយចែករំលែកដល់និស្សិតជំនាន់ក្រោយ ។