សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសចូលរៀនថ្នាក់បរិញ្ញាបត្រគីមីចំណីអាហារ ជំនាន់ទី២ ឆ្នាំទី២ ឆ្នាំសិក្សា ២០១៧~២០១៨
មហាវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន និងប្អូនៗនិសិ្សតអោយបានជ្រាបថា មហាវិទ្យាល័យនឹងរៀបចំជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញ គីមីចំណីអាហារ ជំនាន់ទី២ (Bachelor of Science in Food Chemistry) ឆ្នាំទី២ ឆមាសទី១ ឆ្នាំសិក្សា ២០១៨~២០១៩ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះហើយ។ អាស្រ័យហេតុនេះ សូមនិស្សិតដែលមានវិញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬបរិញ្ញាបត្ររង ជំនាញគីមីចំណីអាហារ ឬផ្នែកវិទ្យាសាស្ត្រពាក់ព័ន្ធដែលចង់បន្តការសិក្សាតាមកម្មវិធីនេះ អាចអញ្ជើញមកចុះឈ្មោះចូលរៀនបន្តនៅការិយាល័យព័ត៌មាន នៃសាកលវិទ្យាល័យ អន្តរជាតិ អោយបានមុនកាលបរិច្ឆេទចូលរៀនខាងលើ។
កាលបរិច្ឆេទចូលរៀន ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ទំនាក់ទំនងអាសយដ្ឋាន អាគារលេខ ៨៩-៩៥ ផ្លូវ១០១១-១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៨៨១ ៦២៣ / ០៨៩ ៧៦៨ ១០៦
អាសយដ្ឋានអុីម៉ែល [email protected]
គេហទំព័រ www.stf.iu.edu.kh