មន្ទីពេទ្យ Shalby ប្រទេសឥណ្ឌា គ្រោងចុះ MoU ជាមួយមន្ទីពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ
ភ្នំពេញ ព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ មានកិច្ចពិភាក្សាការងារយ៉ាងល្អិតល្អន់ និងដោយបានពិនិត្យនូវឧបករណ៍ទំនើបៗ ប្រកបដោយគុណភាពរបស់មន្ទីពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ លោក Amal ប្រធានកិច្ចការទំនាក់ទំនងអន្តរជាតិប្រចាំមន្ទីពេទ្យ Shalby ដែលជាមន្ទីពេទ្យធំបំផុតនៅប្រទេសឥណ្ឌា គ្រោងនឹងចុះ MoU ជាមួយមន្ទីពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ ដើម្បីផ្លាស់ប្តូរបទពិសោធន៍អោយគ្នាទៅវិញទៅមកតាមរយៈគ្រូពេទ្យជំនាញ ការបង្ហាត់បង្រៀន និងយុទ្ធសាស្រ្តព្យាបាលអ្នកជំងឺ៕
យ៉ាងណាមិញ នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក៏មានសិក្ខាសាលាស្តីអំពី ការប្តូរសន្លាក់ជង្គង់និងការប្តូរសន្លាក់ត្រគាក ដែលមានលោកវេជ្ជបណ្ឌិត Shrirang Deodhar ប្រធានផ្នែក Arthroplasty នៃមន្ទីរពេទ្យShalby ប្រទេសឥណ្ឌា ជាវាគ្មិនដែលមាននិស្សិតចូលរួមប្រមាណ១៣០នាក់។