កិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ ម៉ាហ៊ីឌុល
ភ្នំពេញ ព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អន្តរជាតិ ក្រោមអបតីភាពឯកឧត្តមសាស្រ្ដាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងព្រឹទ្ធបុរស សាស្រ្តាចារ្យថែទាំវេជ្ជសាស្ត្រ និងប្រធានការិយាល័យកិច្ចការទំនាក់ទំនងនៃសាកលវិទ្យាល័យ អន្តរជាតិ បានជួបពិភាក្សាកិច្ចសហប្រតិបត្តិការងារជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យថែទាំវេជ្ជសាស្រ្ត និងមហាវិទ្យាល័យក្រោយឧត្តមនៃសាកលវិទ្យាល័យ ម៉ាហ៊ិឌុល ប្រទេសថៃ ក្នុងគោលបំណងដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិ Satellite Campus ( Master of Nurse) ក្នុងកម្រិតថា្នក់អនុបណ្ឌិតថែទាំវេជ្ជសាស្រ្តរវាងសាកលវិទ្យាល័យទាំងពីរ៕