សន្និសីទវេជ្ជសាស្ត្រលើកទី ៤
សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្ដម អ្នកឧកញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញាដែលជាសហគ្រិនទាំងអស់មេត្តាជ្រាបថា សាកលវិទ្យាល័យ អន្តរជាតិ នឹងរៀបចំធ្វើសន្និសីទវេជ្ជសាស្ត្រលើកទី ៤ ក្រោមប្រធានបទ៖ «ការគ្រប់គ្រងការព្យាបាល និងថែទាំវេជ្ជសាស្ត្របែបទាន់សម័យនៅកម្ពុជា» ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០១៤ នាសាកលវិទ្យាល័យ អន្តរជាតិ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មវិធីនេះនឹងមានការចូលរួមយ៉ាងច្រើនសំណាក់វេជ្ជបណ្ឌិត និងបញ្ញវន្តវេជ្ជសាស្ត្រជាតិ និងអន្តរជាតិប្រហែលជាង ៤០០ នាក់។ អាស្រ័យហេតុនេះ បើឯកឧត្ដម អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាដែលមានបំណងចូលរួមឧបត្ថម និងដាក់តាំងលក់ ឬផ្សព្វផ្សាយផលិតផល សូមទាក់ទងមកយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៣ ៦១៨ ៨៨៨ / ០១៧ ៥៧៥ ៥៩៣។
យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងទទួលបានការគាំទ្រ និងចូលរួមពីសំណាក់ ឯកឧត្ដម អ្នកឧកញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញាយ៉ាងច្រើនកុះករ។
ព័ត៌មានបន្ថែម៖ Factsheet of Medical Conference IV