កម្រងរូបភាពនៃសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបណ្តុះបណ្តាលវគ្គពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ ដល់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន អង្គការ សហគមន៍ វគ្គ១ ជំនាន់ទី១ នៅខេត្តព្រៃវែង
ព្រៃវែង រសៀលថ្ងៃ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ អន្តរជាតិ សាខាខេត្តព្រៃវែងមានកម្មវិធីសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលវគ្គពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ អភិវឌ្ឍន៍ជនបទ និងសុខភាពសហគមន៍ សម្រាប់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន អង្គការ សហគមន៍ ដែលមានការអញ្ចើញចូលរួមដោយ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តព្រៃវែង ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ សាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត ហោ ប៊ុនឡេង រួមទាំងមន្ត្រីថ្នាក់ក្រោមជាតិប្រមាណ ៣០០នាក់ មកពីតាមបណ្ដាលស្រុកនានាក្នុងដែលស្ថិតក្នុងខេត្តព្រៃវែង និងបុគ្គលិកក្រុមហ៊ុន អង្គការ សហគមន៍នានាជាច្រើនកុះករ។