កិច្ចពិភាក្សាស្តីពីលទ្ធភាពក្នុងបង្កើតទំនាក់ទំនងជាផ្លូវការរវាងសាកលវិទ្យាល័យ អន្តរជាតិ ជាមួយសាកលវិទ្យាល័យ អូសាកា ស៊ីធី ប្រទេសជប៉ុន
កិច្ចពិភាក្សាស្តីពីលទ្ធភាពក្នុងបង្កើតទំនាក់ទំនងជាផ្លូវការរវាងសាកលវិទ្យាល័យ អន្តរជាតិ ជាមួយសាកលវិទ្យាល័យ អូសាកាស៊ីធី ប្រទេសជប៉ុនកាលពីព្រឹកថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អន្តរជាតិ បានទទួលស្វាគមន៍ គណៈប្រតិភូមកពីសាកលវិទ្យាល័យអូសាកា ស៊ីធី ប្រទេសជប៉ុន ដឹកនាំដោយលោកសាស្ត្រាចារ្យ Daisuke Tsuruta ប្រធានដេប៉ាដឺម៉ង់ ស្បែក នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត លោកសាស្ត្រាចារ្យ Masato Yamada ប្រធាន គ្លីនិកYamada Brother និង លោក Dai Yamaoka ប្រធានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential។ ភាគីទាំងពីរបានពិភាក្សាគ្នាលើប្រធានបទស្តីពីលទ្ធភាព ក្នុងបង្កើតទំនាក់ទំនងជាផ្លូវការ ដោយផ្តោតលើវិស័យអាទិភាពដូចខាងក្រោម៖
-បង្កើតទំនាក់ទំនងជាផ្លូវការរវាងសាកលវិទ្យាល័យ អន្តរជាតិ ជាមួយសាកលវិទ្យាល័យ អូសាកា ស៊ីធី ប្រទេសជប៉ុន។
-ស្នើសុំឲ្យមានការផ្លាស់ប្តូរសាស្ត្រាចារ្យ ៣-៥ រូប
-រៀបចំសិកា្ខលាសារួមគ្នា
-ប្រជុំរួមគ្នា រវាងសាកលវិទ្យាល័យមកពីប្រទេសកូរ៉េ ចិន អូស្ត្រាលី ជប៉ុន និងកម្ពុជា
-សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ អូសាកា ស៊ីធី ៣-៤នាក់ នឹងមកធ្វើទស្សនកិច្ចនៅ សាកលវិទ្យាល័យអន្តរជាតិ។